ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដឹងអត់ថា ប្រាក់ដែលទទួលបានពីការផាកពិន័យបទល្មើសចរាចរណ៍គេយកទៅណា?

    BY Khmernote Media May 4, 2020
    ដឹងអត់ថា ប្រាក់ដែលទទួលបានពីការផាកពិន័យបទល្មើសចរាចរណ៍គេយកទៅណា?

    ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែកចរាចរណ៍ បានអះអាងថា ប្រាក់ដែលទទួលបានពីការផាកពិន័យបទល្មើសចរាចរណ៍ នឹងត្រូវបែកចែកជា៣ ចំណែកផ្សេងៗគ្នា។

    នាយឧត្តមសេនីយ៍រូបនេះបានបន្តអោយដឹងដែរថា ប្រាក់ទាំងនោះនឹងផ្តល់ជូនទៅនគរបាលចរាចរណ៍ដែលចុះអនុវត្តផ្ទាល់ចំនួន៧០% ប្រគល់ជូនអង្គភាពនោះគឺពីថ្នាក់អធិការដ្ឋាន ស្នងការដ្ឋាន ការិយាល័យនៃស្នងការដ្ឋាន នាយកដ្ឋាន ចំនួន២៥% និងសល់៥%ទៀតត្រូវបង់ចូលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

    ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានសង្កត់ធ្ងន់ថា គោលបំណងនៃការផាកពិន័យនេះ មិនមែនចង់បានប្រាក់ឡើយ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay