ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមបង្កើនការប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃស្អែកទៅដល់ថ្ងៃទី១២ កម្ពុជា នឹងមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងកើនកំដៅដល់៤០អង្សាសេនៅតាមតំបន់មួយចំនួនទៀតផង

    BY Khmernote Media May 5, 2020
    សូមបង្កើនការប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃស្អែកទៅដល់ថ្ងៃទី១២ កម្ពុជា នឹងមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងកើនកំដៅដល់៤០អង្សាសេនៅតាមតំបន់មួយចំនួនទៀតផង

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាបខ្សោយគ្របដណ្តប់លើកម្ពុជា ដែលធ្វើឲ្យចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា អាកាសធាតុមានការប្រែប្រួលដូចខាងក្រោម៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣៥-៤១អង្សាសេ។

    ផ្នែកមួយចំនួននៃបណ្តាខេត្តនៅភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតតិចទៅបង្គួរ ។ ចំណែកឯបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧អង្សាសេ ។
    នៅបណ្តាខេត្តខ្លះអាចមានភ្លៀងធ្លាក់ខ្សោយ។

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ ។

    ក្រសួងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងការកើនឡើងនូវសីតុណ្ហភាពអប្បបរមា និងអតិបរមានៅបណ្តាខេត្តភាគពាយ័ព្យរហូតទៅដល់ ៤០-៤១អង្សាសេ នាថ្ងៃទី៨-៩-១០ ខែឧសភា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay