ថ្ងៃនេះ ក្រុមអ្នកជំនាញចិន ចាប់ផ្តើមបាញ់ថ្នាំសម្លាប់មេរោគនៅតាមមន្ទីរពេទ្យ សាលារៀន ផ្សារលើ និងសណ្ឋាគារកន្លែងដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុហើយ
ខេត្តព្រះសីហនុ-អជ្ញាធរខេត្តព្រះសីហនុនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ សហការជាមួយក្រុមការងារក្រសួងសុខាភិបាល, មន្ត្រីជំនាញរបស់វេទិការសម្ពន្ធ័សង្គមស៊ីវិល និងអង្គការសង្គ្រោះមេឃពណ៌ខៀវមកពីប្រទេសចិន បានចុះបាញ់ថ្នាំសម្លាប់មេរោគ ការពារការចម្លងជំងឺកូវីដ១៩ នៅតាមទីតាំងមួយចំនួន មានដូចជានៅមន្ទីរពេទ្យបង្អែកខេត្ត , សណ្ឋាគារកន្លែងដាក់ព្យាបាលអ្នកជំងឺកូវីដ១៩កន្លងមក, សាលាខេត្តនិងនៅផ្សារលើជាដើម។

មន្ត្រីរដ្ឋបាលខេត្តថ្លែងថា គិតមកត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងខេត្តព្រះសីហនុ មិនមានករណីឆ្លងថ្មីទេ ក្រោយពីអ្នកជំងឺកូវីដ១៩ទាំងអស់ ទាំងជនជាតិខ្មែរ និងទាំងជនបរទេស បានជាសះស្បើយ វិលត្រឡប់ទៅផ្ទះនិងប្រទេសកំណើតវិញ។ ការងារបន្ត ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត នៅតែជំរុញអោយប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ បន្តប្រុងប្រយត្ន័ការពារកុំអោយមានអ្នកឆ្លងថ្មី តាមវិធានការរួមរបស់រាជរដ្ឋាភិបាល៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង