ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឡានអត់ស្លាកលេខ អាចជិះតាមផ្លូវបានធម្មតា ប៉ូលីសអត់ផាកពិន័យទេ បើមានឯកសារមួយនេះ

    BY Khmernote Media May 6, 2020
    ឡានអត់ស្លាកលេខ អាចជិះតាមផ្លូវបានធម្មតា ប៉ូលីសអត់ផាកពិន័យទេ បើមានឯកសារមួយនេះ

    ដោយសារតែមានចម្ងល់ជាច្រើនទាក់ទងនឹងការទិញរថយន្តដែលគ្មានស្លាកលេខ (ក្រដាសពន្ធ) មិនអាចធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ឡើយ ដែលនេះមានចែងនៅក្នុងមាត្រា៤៨ ថ្មីនៃច្បាប់ចរាចរណ៍ផ្លូវគោក ហើយវាជាកង្វល់មួយរបស់ប្រជាពលរដ្ឋ ព្រួយបារម្ភចំពោះការផាកពិន័យពីសំណាក់មន្ត្រីនគរបាលចរាចរណ៍ ទោះបីពួកគាត់បានចុះបញ្ជីធ្វើស្លាកលេខសំគាល់រួចក៏ដោយ។

    ថ្មីៗនេះ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ បានបកស្រាយថា បងប្អូនប្រជាពលរដ្ឋអាចធ្វើការចរាចរណ៍រថយន្ត អត់ទាន់មានស្លាកលេខរបស់ខ្លួនបាននៅតាមដងផ្លូវ ហើយប៉ូលីសមិនផាកពិន័យឡើយ ប្រសិនបើបងប្អូន បង្ហាញឯកសារចុះបញ្ជីយានយន្ត ដល់សមត្ថកិច្ច(ឯកសារដែលបញ្ចាក់ថាបានបានបំពេញបែបបទចុះបញ្ជីចប់សព្វគ្រប់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន)។ ខាងក្រោមនេះជាការបកស្រាយរបស់ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ៖

    “នាយកដ្ឋានសូមជម្រាបសាធារណៈជនជ្រាបថា៖ (ពាក់ព័ន្ធផ្លូវច្បាប់)
    មាត្រា៤៧ ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែងថា៖ គ្រប់យានយន្តនៅពេលដាក់ឲ្យធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវមានបណ្ណសម្គាល់យានយន្តនិងមានពាក់ផ្លាកលេខសម្គាល់យានយន្ត។

    តាមមាត្រា៤៨ ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែងថា៖ គ្រប់ម្ចាស់ហាងលក់យានយន្តគ្រប់ប្រភេទ មានកាតព្វកិច្ចបំពេញបែបបទចុះបញ្ជីយានយន្តសុំបណ្ណសម្គាល់យានយន្ត និងសុំផ្លាកលេខសម្គាល់យានយន្តឲ្យបានចប់សព្វគ្រប់មុននិងប្រគល់ឲ្យអ្នកទិញ។
    ——————————
    (ពាក់ព័ន្ធការចុះបញ្ជី)
    ការបំពេញបែបបទចុះបញ្ជីយានយន្តសុំបណ្ណសម្គាល់យានយន្ត និងសុំផ្លាកលេខ បច្ចុប្បន្នម្ចាស់ហាងអាចធ្វើបានតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន តាមរយៈគេហទំព័រ www.vehicle.mpwt.gov.kh ឬលេខទូរស័ព្ទ 90 | 085 92 90 90 | 067 92 90 90
    ——————————
    (ពាក់ព័ន្ធការពិន័យ)
    ចំពោះមុខ ដើម្បីសម្រួលក្នុងការធ្វើដំណើរ សមត្ថកិច្ចមិនពិន័យឡើយ ប្រសិនបើម្ចាស់យានយន្តបង្ហាញឯកសារចុះបញ្ជីយានយន្ត ដល់សមត្ថកិច្ច(ឯកសារដែលបញ្ចាក់ថាបានបានបំពេញបែបបទចុះបញ្ជីចប់សព្វគ្រប់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន)។“

    Share This Post:
    MPO4D jitutoto mpo4d Mpoplay