ខ្មែរណូត

ស្វែងរក

  • សង្គម

    តើការប្រឡងយកបណ្ណបើកបរយានយន្តធ្វើនៅទីណាខ្លះ? ហើយត្រូវការឯកសារអ្វីខ្លះ?

    BY Khmernote Media May 7, 2020
    តើការប្រឡងយកបណ្ណបើកបរយានយន្តធ្វើនៅទីណាខ្លះ? ហើយត្រូវការឯកសារអ្វីខ្លះ?

    យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការកើនឡើងនៃការប្រើប្រាស់សេវាបណ្ណបើកបរយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖

    រាល់ការប្រឡងយកបណ្ណបើកបរយានយន្ត(ទោចក្រ-ត្រីចក្រយានយន្ត និងរថយន្ត) ត្រូវធ្វើឡើងតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត ។

    + ទីតាំង៖
    – ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)
    – មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត

    (ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោះ)

    + ពេលវេលាផ្តល់សេវា៖
    – ថ្ងៃចន្ទ ដល់ សៅរ៍​ ( និងបន្ថែមថ្ងៃអាទិត្យ១ថ្ងៃ នាថ្ងៃទី១០ ឧសភា ២០២០)
    – ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច

    +ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ៖
    *១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
    *២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)
    *៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)
    (*៤. និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង។)

     

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay