ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រទះឃើញសពក្មេងស្រីអាយុ៧ឆ្នាំម្នាក់​ក្នុង​គុម្ពោត​ព្រៃ​ សង្ស័យករណីប្លន់សម្លាប់យកខ្សែកផ្លាទីន

    BY Khmernote Media May 7, 2020
    ប្រទះឃើញសពក្មេងស្រីអាយុ៧ឆ្នាំម្នាក់​ក្នុង​គុម្ពោត​ព្រៃ​ សង្ស័យករណីប្លន់សម្លាប់យកខ្សែកផ្លាទីន

    ខេត្តពោធិ៍សាត់ ៖ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានដឹកនាំ និងបញ្ជាផ្ទាល់ដល់ស្ថាប័នសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងករណីឃាតកម្មលើកុមារី អាយុ៧ឆ្នាំ រហូតឈានដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ ១នាក់ ដើម្បីយកមកបន្តនីតិវិធី ខណៈដែលគេសង្ស័យអាចជាករណីប្លន់យកខ្សែ.កផ្លាទីន ។

    នេះបើតាមការបញ្ជាក់ពីលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរាំងទិល នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ តាមរយៈទូរស័ព្ទ ប៉ុន្តែព្រឹកថ្ងៃដដែលនេះសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្រៅរដ្ឋាភិបាល បន្តកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវ ធ្វើកោសល្យវិច័យបន្ថែម ។

    គួររំលឹកថាកាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ក្រោយប្រជាពលរដ្ឋទៅបត់ជើងខាងក្រោយភូមិចម្ងាយប្រមាណ ១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ប្រទះឃើញសពកុមារីម្នាក់ដៃចងព័ទ្ធមកក្រោយ ជើងក៏ជាប់ចំណង ចំណែកក្បាលច្រកការុងយ៉ាងឃោឃៅព្រៃផ្សៃជាទីបំផុត ។

    កុមារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ រ៉ង ស្រីពេជ្រ អាយុ ៧ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារម្ដាយជាស្រ្តីមេម៉ាយឈ្មោះ ចាប់ រ៉ាឌីន អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ឪពុក(ស្លាប់) បច្ចុប្បន្ន រស់នៅភូមិឃុំកើតហេតុ ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay