ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រូពេទ្យការិយាល័យសុខាភិបាលនៃស្នងការក្រុង បានចុះទៅបាញ់ថ្នាំសម្លាប់មេរោគ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ

    BY Khmernote Media May 7, 2020
    គ្រូពេទ្យការិយាល័យសុខាភិបាលនៃស្នងការក្រុង បានចុះទៅបាញ់ថ្នាំសម្លាប់មេរោគ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ

    រាជធានីភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះសុខភាព របស់មន្ត្រីក្រោមឱវាទ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យការរិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅជុំវិញនិងក្នុងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។

    យោងតាមសេចក្ដីប្រកាសរបស់ក្រសួង ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ កុំភ្លេចខ្លួន និងការរក្សាអនាម័យនោះ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ក្រុមពេទ្យការិយាល័យសុខាភិបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានយកឧបករណ៍ម៉ាស៊ីនបាញ់សម្លាប់មេរោគកូដវីត១៩ មកធ្វើការបាញ់សម្លាប់មេរោគ នៅក្នុងនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុងលេខ៦ ខាងកើតផ្សារចាក់អង្រែ ប្រហែល៥០ម៉ត្រ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    នគរបាលការិយាល័យផ្នែកសុខាភិបាលស្នងការរាជធានីភ្នំពេញបានអោយដឹងថាកម្លាំងបែងចែកជា២ក្រុម ដើម្បីចូលរួម និងយុទ្ឋនាការប្រយុទ្ឋប្រឆាំងជំងឺ កូវីដ១៩ ដោយមានការបញ្ជាផ្ទាល់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញយកឧបករណ៍ម៉ាស៊ីន និងទឹកថ្នាំលាយជាមួយនឹងទឹក តាមស្ដង់ដាការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីគោលបំណងទប់ស្កាត់ការពារជំងឺកូដវីត១៩ ដែលជាជំងឺឆ្លងកាចសាហាវ ។

    លោកវរសេនីយ៍ឯក ស៊ាន សារ៉ាវុឌ្ឍ នាយការិយាល័យសុខាភិបាលបានបញ្ជាក់ថាការបាញ់ថ្នាំ នៅក្នុងអធិការដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ និងតាមការិយាល័យចំណុះស្នងការ ដើម្បីការពារសម្លាប់មេរោគប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ និងមេរោគផ្សេងៗ ក្នុងនោះក៏បានអំពាវនាវអោយកងកម្លាំងនគរបាលទាំងអស់ ក៏ត្រូវតែថែរក្សាអនាម័យ មុននិងក្រោយហូបចំនីអាហារ ត្រូវលាងដៃជាមួយសាប៊ូ ជែល និងអាកុល ដែលលាយតាមស្ដង់ដារ ចៀសវាងប៉ះពាល់ដល់សុខភាពផងដែរ ហើយត្រូវតែឧស្សាហ៍លាងសម្អាតធ្វើអនាម័យក្នុងខណ្ឌអោយបានញឹកញាប់ផង៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay