ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល​២ថ្ងៃ​ក្រុមអ្នកម៉ូតូកង់បី​ កង់បីឥណ្ឌា​​ និងម៉ូតូធំ​ បាន​ប្រឡងយកប័ណ្ណបេីកបរ​ចំនួន២៨០នាក់​ ប្រឡង​ជាប់តែ​ ១២២នាក់ប៉ុណ្ណោះ​ និង​ប្រឡង​ធ្លាក់​ ១៥៨នាក់

    BY Khmernote Media May 8, 2020
    រយៈពេល​២ថ្ងៃ​ក្រុមអ្នកម៉ូតូកង់បី​ កង់បីឥណ្ឌា​​ និងម៉ូតូធំ​ បាន​ប្រឡងយកប័ណ្ណបេីកបរ​ចំនួន២៨០នាក់​ ប្រឡង​ជាប់តែ​ ១២២នាក់ប៉ុណ្ណោះ​ និង​ប្រឡង​ធ្លាក់​ ១៥៨នាក់

    រាជធានីភ្នំពេញ ៖ ខណៈដែលសមត្ថកិច្ចចម្រុះ ដាក់គោលដៅផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើស និងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តា រាជធានី ខេត្តព្រមៗគ្នា ពិសេសតម្រូវអោយអ្នកបើកបរម៉ូតូធំៗ និងម៉ូតូដែលមានកម្លាំងម៉ាស៊ីនចាប់ពីកម្លាំង ១២៥ccឡើងទៅ និងម៉ូតូកង់បី កង់បីឥណ្ឌាក៏ត្រូវតែមានប័ណ្ណបើកបរប្រភេទ “ក” ដែរនោះ ។

    គេបានឃើញប្រជាពលរដ្ឋយ៉ាងច្រើនលើសលុបបានសម្រុកនាំគ្នាទៅដាក់ពាក្យប្រលង និងប្រលងយកប័ណ្ណបើកបរ ដោយក្នុងរយៈពេល២ថ្ងៃនេះ ពោល គឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារ កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូកង់បីឬតុតុ និងម៉ូតូធំបាននាំគ្នាសម្រុកទៅដាក់ពាក្យ និងប្រឡងយកប័ណ្ណបើកបរ នៅអង្គភាពផ្តល់បណ្ណ័បើកបរប្រមាណជាង២៥០០នាក់។

    ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោក ឡូវ នីកូវឌ្ឍនា បានឲ្យអ្នកព័ត៌មានយើងដឹងថា ក្នុងរយៈពេល ២ថ្ងៃ គឺថ្ងៃចន្ទ និងថ្ងៃអង្គារកន្លងមកនេះប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូកង់បី កង់បីឥណ្ឌា ឬតុតុ និងម៉ូតូធំបាននាំគ្នាសម្រុកទៅដាក់ពាក្យ និងប្រឡងយកប័ណ្ណបើកបរ នៅអង្គភាពផ្តល់បណ្ណ័បើកបរប្រមាណជាង ២,៥០០នាក់ ប៉ុន្តែការរៀបចំប្រឡងបន្ទប់អាចទទួលបានតែពី១៦០ទៅ១៨០នាក់ប៉ុណ្ណោះ ។

    លោកបន្តថា ជាក់ស្ដែងរយៈពេល២ថ្ងៃក្រុមអ្នកម៉ូតូកង់បី កង់បីឥណ្ឌា និងម៉ូតូធំ បានប្រឡងយកបណ្ណ័បើកបរចំនួន២៨០នាក់ ប្រឡងជាប់តែ១២២នាក់ និង​ប្រឡង​ធ្លាក់​ ១៥៨នាក់​។ លោក ឡូវ នីកូវឌ្ឍនា បានអោយដឹងទៀតថា ទោះបីចំនួនអ្នកដាក់ពាក្យប្រឡង មានចំនួនច្រើន និងការប្រឡងជាក់ស្តែងមានកំណត់ក្តី ប៉ុន្តែក្រុមការងារនៅតែបន្តទទួលពាក្យ ដើម្បីរៀបចំការប្រឡងទៅតាមលេខរៀងជាបន្តបន្ទាប់រហូតដល់អស់ ។

    លោកបន្តថា សម្រាប់លក្ខខណ្ឌក្នុងការប្រឡង បេក្ខជនត្រូវមាន អត្តសញ្ញាណបណ្ណ័ជនជាតិខ្មែរ លិខិតបញ្ជាក់កាយសម្បទាឬសុខភាពមួយសន្លឹក រូបថត សខ្មៅ (៤x៦) ចំនួន៤សន្លឹក និងត្រូវបង់តម្លៃចំនួន៤១,០០០រៀល គឺបង់តាមរយ:ប្រពន្ធ័វីង(Wing) ។

    លោកបានបញ្ជាក់ថា ចំពោះការប្រឡងយកបណ្ណ័បើកបរ គឺធ្វើនៅអង្គភាពផ្តល់បណ្ណ័បើកបរ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប៉ុន្តសម្រាប់ការពន្យាបណ្ណដែលអស់សុពលភាព គឺមានធ្វើនៅផ្សារទំនើប AEON MALLទី១ និងនៅផ្សារទំនើបAEON MALLទី២ តែការប្រឡង គឺមានតែនៅនៅអង្គភាពផ្តល់បណ្ណ័បើកបរនោះទេ ។

    លោក ឡូវ នីកូវឌ្ឍនា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់សូមទៅធ្វើជាមួយមន្ត្រីនៅទីនោះផ្ទាល់ដែលមានតារាងតម្លៃត្រឹមត្រូវ និងច្បាស់លាស់ ចៀសវាងមានអ្នករត់ការដែលតម្លើងតម្លៃ កេងចំណេញ ដែលបង្កអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay