ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជួយរកសាច់ញាតិផង! បុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តធុនធំបើកបុក ហើយកិនអូសទាំងម៉ូតូទាំងមនុស្ស បណ្តាលឲ្យស្លាប់

    BY Khmernote Media May 8, 2020
    ជួយរកសាច់ញាតិផង! បុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តធុនធំបើកបុក ហើយកិនអូសទាំងម៉ូតូទាំងមនុស្ស បណ្តាលឲ្យស្លាប់

    រាជធានីភ្នំពេញ៖ យោងតាមព័ត៌មានបឋម បានឲ្យដឹងថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍​ ត្រូវរថយន្តធុនធំបើកបុកកិនអូសទាំងម៉ូតូ​ទាំងមនុស្ស​ ហេីយរថយន្តបង្កបានបេីករត់គេចខ្លួនបាត់ស្រមោល​។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីង​ កាលពីវេលាម៉ោង​ជិត០៩យប់ ថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ២០២០នេះ​ នៅចំណុចជិតវត្តជ្រោយអំពិល លេីកំណាត់ផ្លូវជាតិលេខ១​ សង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​។ ជនរងគ្រោះមានឈ្មោះ គុណ សុភាព ហើយពេលនេះសមត្ថកិច្ចកំពុងតែប្រកាសស្វែងរកសាច់ញាតិរបស់ជនរងគ្រោះ៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay