ខ្មែរណូត

ស្វែងរក

  • សង្គម

    ជនរងគ្រោះដែលត្រូវ ពេទ្យសុធារិទ្ធបែកចាន យកថ្លៃព្យាបាលថ្លៃហួសហេតុ ពេលនេះរកឃើញថា កដៃមានសភាពបាក់ខ្លាំង ក្រោយពេលក្រសួងសុខាភិបាល បញ្ជូនទៅពិនិត្យ

    BY Khmernote Media May 9, 2020
    ជនរងគ្រោះដែលត្រូវ ពេទ្យសុធារិទ្ធបែកចាន យកថ្លៃព្យាបាលថ្លៃហួសហេតុ ពេលនេះរកឃើញថា កដៃមានសភាពបាក់ខ្លាំង ក្រោយពេលក្រសួងសុខាភិបាល បញ្ជូនទៅពិនិត្យ

    បើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុកបានអោយដឹងថា អ្នកជំងឺរងគ្រោះដែលត្រូវបានពេទ្យសុធារិទ្ធបែកចាន យកថ្លៃព្យាបាលថ្លៃហួសហេតុនោះ ត្រូវបានក្រសួងសុខាភិបាលបញ្ជូនទៅពិនិត្យព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសុមៈ និងរកឃើញថា កដៃរបស់គាត់មានសភាពបាក់ខ្លាំង ដែលអាចនឹងត្រូវធ្វើការវៈកាត់។

    គួរបញ្ជាក់ផងដែរថាកាលពីព្រឹកមិញនេះដែរ លោកជំទាវ ឱ វណ្ណឌីន បាននាំយកថវិកាចំនួន១លាន៨សែនរៀល ទៅប្រគល់ជូនជនរងគ្រោះ២នាក់ប្តីប្រពន្ធវិញ និងធានាព្យាបាលអោយពួកគាត់ជាសះស្បើយ ដោយឥតគិតថ្លៃថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធរងគ្រោះទាំង២នាក់នេះ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ហើយត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរសម្រាកព្យាបាលសុធារិទ្ធបែកចាន ប៉ុន្តែក្រោយពេលលាងរបួសរួចស្រាប់តែខាងមន្ទីរសម្រាកព្យាបាលសុធារិទ្ធបែកចាន តម្រូវអោយបង់ប្រាក់ថ្លៃព្យាបាលដល់ទៅ៧១០ដុល្លារសហរដ្ឋអាមេរិក តែក្រោយមានការតវ៉ាទើបខាងក្រុមគ្រូពេទ្យចុះថ្លៃមកត្រឹម ៤៥០ដុល្លារដើម្បីបញ្ចប់រឿង។

    ក្រោយហេតុការណ៍នេះកើតឡើងផ្អើលពេញបណ្តាញសង្គម Facebook រួចមក រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានចេញលិខិតព្រមាន និងធ្វើការផាកពិន័យ មន្ទីរសម្រាកព្យាបាលសុធារិទ្ធបែកចាន តែម្តង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay