ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញគ្រាប់កាំភ្លើងផ្លោងចាស់ៗជាច្រើនគ្រាប់សល់ពីសង្គ្រាម ពេលជីកកាយដាក់ប្រព័ន្ធលូនៅក្រុងព្រះសីហនុ

    BY Khmernote Media May 10, 2020
    រកឃើញគ្រាប់កាំភ្លើងផ្លោងចាស់ៗជាច្រើនគ្រាប់សល់ពីសង្គ្រាម ពេលជីកកាយដាក់ប្រព័ន្ធលូនៅក្រុងព្រះសីហនុ

    ខេត្តព្រះសីហនុ-នគរបាលជំនាញអាវុធជាតិផ្ទុះស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថា កាលពីល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ថា មានគ្រាប់កាំភ្លើងផ្លោងចាស់ៗចំរុះ សល់ពីសមយ័សង្គ្រាមចំនួន៣២គ្រាប់ (មិនទាន់ស្គាល់ប្រភេទ) ត្រូវបានកងវិស្វកម្មធ្វើផ្លូវប្រទះឃើញពេលជីកកាយដាក់ប្រពន្ធ័លូបង្ហូរទឹក នៅចំណុចកែងផ្លូវសេតេ(ការ៉ាសសាំងតូតាល់) ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ។

    បើតាមនគរបាលជំនាញប្រាប់ថា គេមិនទាន់ដឹងថាគ្រាប់កាំភ្លើងចាស់ៗនេះ នៅមានកប់ក្នុងដីក្បែរគ្នាទៀតឬបែបណានោះទេ រង់ចាំផ្នែកជំនាញស៊ីម៉ាក់មកពិនិត្យបន្ត។ បច្ចុប្បន្នគ្រាប់មិនទាន់ផ្ទុះទាំងអស់សមត្ថកិច្ចហ៊ុំពទ្ធ័រក្សាទុកជាបណ្តោះអាសន្ននៅទីតាំងដដែល រង់ចាំប្រគល់ជូនជំនាញស៊ីម៉ាក់យកទៅកម្ទេចចោល និងហាមដាច់ខាតមិនអោយមានអ្នកចូលទៅប៉ះពាល់៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay