ព័ត៌មានជាតិ
មនុស្ស៤នាក់ ទើបត្រឡប់មកពីប្រទេសគុយវ៉ែត ត្រូវបានក្រសួងដាក់ឱ្យធ្វើចត្តាឡីស័កនៅភ្នំពេញ តែនាំគ្នាគេចខ្លួនទៅដល់សៀមរាប ទើបរកឃើញ
BY Khmernote Media
May 10, 2020
បើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកបានអោយដឹងថា មនុស្ស៤នាក់ ទើបត្រឡប់មកពីប្រទេសគុយវ៉ែត ត្រូវបានក្រសួងដាក់ឱ្យធ្វើចត្តាឡីស័កនៅភ្នំពេញដើម្បីតាមដានសុខភាព ហើយបានបាត់ខ្លួនកាលពីម្សិលមិញនេះ ត្រូវបានរកឃើញវិញហើយនៅខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរថាអ្នកទាំង៤បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក្តនៅភ្នំពេញ ហើយបានធ្វើដំណើរទៅដល់ខេត្តសៀមរាប ដោយពេលនេះក្រសួងបានចាត់ចែកអោយពួកគេធ្វើចត្តាឡីស័ក្តនៅខេត្តសៀមរាបតែម្តង។ ជាថ្មីម្តងទៀតក្រសួងសុខាភិបាលក៏បានក្រើនរំលឹកម្តងហើយម្តងទៀត ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ចំពោះការរក្សាអនាម័យនិងវិធានការការពារការឆ្លងមេរោគ កូវីដ-១៩ ដើម្បីគេចផុតពីរលកទី២៕
