ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្ត Lexus GS300 បើកកៀររថយន្ត Lexus 570 ខូចខាតតិចតួច តែមិនព្រមឈប់ដោះស្រាយ ហើយបើករត់ក៏ទៅប៉ះរថយន្ត Highlander មួយទៀត

    BY Khmernote Media May 11, 2020
    រថយន្ត Lexus GS300 បើកកៀររថយន្ត Lexus 570 ខូចខាតតិចតួច តែមិនព្រមឈប់ដោះស្រាយ ហើយបើករត់ក៏ទៅប៉ះរថយន្ត Highlander មួយទៀត

    រាជធានីភ្នំពេញ៖ យោងតាមការរាយការណ៍បឋមបានឲ្យដឹងថា រថយន្ត LEXUS GS300 បើកបរដោយបុរសម្នាក់ខ្វះការប្រុងប្រយ័ត្ន ក៏បានបើកទៅកៀររថយន្ត LEXUS 570 បណ្ដាលឲ្យខូចខាត បន្តិចបន្តួចប៉ុណ្ណោះ នៅចំណុចផ្លូវជាតិលេខ២ ជិតរោងចក្រជិនម៉ីយ៉ុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តែមិនឈប់ដោះស្រាយទេ បានព្យាយាមបើករត់ទៅប៉ះរថយន្ត Highlander មួយគ្រឿងទៀត

    នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ទើបម្ចាស់រថយន្តរងគ្រោះទាំងពីរឃាត់បាន នាំមកកន្លែងកើតហេតុសម្រួបសម្រួលគ្នាវិញ នៅវេលាម៉ោងជាង០៧យប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍តែម្ដង៕ សូមរងចាំព័ត៌មានលំអិតនៅពេលក្រោយ!

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay