ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចោរស្ទាវជិះម៉ូតូឆក់ទូរស័ព្ទបុរសម្នាក់ ហើយរត់គេចខ្លួន ត្រូវសមត្ថកិច្ចជិះដេញតាម ហើយលោតទៅចាប់ ត្រូវជនសង្ស័យយកមួកសុវត្ថិភាពវាយសមត្ថកិច្ចថែមទៀត

    BY Khmernote Media May 12, 2020
    ចោរស្ទាវជិះម៉ូតូឆក់ទូរស័ព្ទបុរសម្នាក់ ហើយរត់គេចខ្លួន ត្រូវសមត្ថកិច្ចជិះដេញតាម ហើយលោតទៅចាប់ ត្រូវជនសង្ស័យយកមួកសុវត្ថិភាពវាយសមត្ថកិច្ចថែមទៀត

    រាជធានីភ្នំពេញ៖ ករណីក្រុមជនសង្ស័យ៤នាក់ ជិះម៉ូតូ Honda Beat ២គ្រឿង ពណ៌ខៀវមួយគ្រឿង ពណ៌ក្រហមលាយសមួយគ្រឿង ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទ Oppo ពីបុរសម្នាក់ តែមិនបានសម្រេច នៅក្នុងទឹកដីខណ្ឌដូនពេញ ហើយជិះគេចខ្លួន គាប់ជួនកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ កំពុងល្បាតទប់ស្កាត់បទល្មើស ក៏ចេញជួយអន្តរាគមន៍ប្រដេញតាមរហូតចាប់បាន២នាក់ នៅផ្លូវ៤៨៨ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ចំណែកជនសង្ស័យ២នាក់ទៀត បានបន្ថែមល្បឿនជិះរត់គេចខ្លួន តាមផ្លូវ២៧១ កាលពីវេលាម៉ោង០៨យប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២នេះ ផ្អើលទាំងសមត្ថកិច្ចខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍ប្រដេញតាមដែរ តែជនសង្ស័យជិះម៉ូតូកាច់ចង្កេះដូចក្នុងកុន លុះពេលដល់ម្ដុំផ្លូវ៣៧១ ជិតការដ្ឋានស្ថានីយ៍បូមទឹក ដែលកំពុងស្ទះចរាចរណ៍ កម្លាំងសមត្ថកិច្ចក៏លោតចុះចាប់ជនសង្ស័យ តែជនសង្ស័យយកមួកសុវត្ថិភាព វាយសមត្ថកិច្ច៤-៥មួក ហើយក៏បន្ថែមល្បឿនរត់គេចទៀត រហូតដល់ស្តុបបត់ទៅម្ដុំបឹងតាមាត ទើបត្រូវសមត្ថកិច្ចជិះបំបុកអោយដួល រួចចាប់ឃាត់ខ្លួនបានតែម្ដង រួចនាំយកមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ ដើម្បីសួរចម្លើយ ដោយមានជនរងគ្រោះមកដាក់ពាក្យបណ្ដឹងផងដែរ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay