ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មិត្តចិនជួយរហូត! ចិនបញ្ជូនសម្ភារៈទប់ស្កាត់ជំងឺកូវីដ-១៩ រាប់ម៉ឺនឯកត្តាថែមទៀតតាមផ្លូវអាកាស មកជួយកម្ពុជាបន្ថែមទៀត

    BY Khmernote Media May 12, 2020
    មិត្តចិនជួយរហូត! ចិនបញ្ជូនសម្ភារៈទប់ស្កាត់ជំងឺកូវីដ-១៩ រាប់ម៉ឺនឯកត្តាថែមទៀតតាមផ្លូវអាកាស មកជួយកម្ពុជាបន្ថែមទៀត

    យោងតាមការបញ្ជាក់ពី ស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា សម្ភារៈទប់ស្កាត់នឹងជំងឺវីរុស COVID-19 ដែលជាជំនួយថ្មីមួយទៀតរបស់ចិនជូនចំពោះកម្ពុជា នឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។

    តាមការគ្រោងទុកមុន នារាត្រីថ្ងៃទី១១ និង១៣ ខែឧសភា សម្ភារៈទប់ស្កាត់នឹងជំងឺវីរុស COVID-19 ដែលជាជំនួយរបស់ចិន ជូនចំពោះកម្ពុជានឹងមកដល់រាជធានីភ្នំពេញតាមផ្លូវអាកាស សម្ភារៈទាំងនោះរួមមានសារធាតុតេស្តរកជំងឺវីរុសចំនួន៥០០១៦សម្រាប់ សម្លៀកបំពាក់ការពារចំនួន១៨០០០កំផ្លេ វ៉ែនតាការពារចំនួន៣០០០០ និងប្រដាប់វាស់កម្ដៅចំនួន២០០គ្រឿង សម្ភារៈទាំងនេះត្រូវបានទទួលដោយក្រសួងសុខាភិបាលកម្ពុជា។ ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាស និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ បន្តផ្តល់កម្លាំងគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះនៅក្នុងប្រទេសកម្ពុជា៕

    ប្រភព៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay