ខ្មែរណូត

ស្វែងរក

  • សង្គម

    ពិធីករល្បីឈ្មោះ លោក សាយ រតនៈ ថាខ្លួនត្រូវខូចកិត្តិយស គេរើសអើង និងប៉ះពាល់ដល់អាជីពធ្ងន់ធ្ងរ ក្រោយគ្រូពេទ្យម្នាក់ បង្ហោះរូបលោកទាក់ទងនឹងជំងឺថ្លើម ខុសការពិត

    BY Khmernote Media May 12, 2020
    ពិធីករល្បីឈ្មោះ លោក សាយ រតនៈ ថាខ្លួនត្រូវខូចកិត្តិយស គេរើសអើង និងប៉ះពាល់ដល់អាជីពធ្ងន់ធ្ងរ ក្រោយគ្រូពេទ្យម្នាក់ បង្ហោះរូបលោកទាក់ទងនឹងជំងឺថ្លើម ខុសការពិត

    លោក សាយ រតនៈ ដែលជាពិធីករល្បីឈ្មោះម្នាក់ប្រចាំស្ថានីយទូរទស្សន៍ CTN ថាខ្លួនត្រូវបានខូចកិត្តិយសធ្ងន់ធ្ងរ គេរើសអើង និងប៉ះពាល់ដល់មុខរបរក៏ដូចជាអាជីពជាពិធីកររបស់លោកយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលលោកគ្រូពេទ្យម្នាក់យករូបថតរបស់លោកទៅភ្ជាប់ទាក់ទងនឹងជំងឺថ្លើមធ្ងន់ធ្ងរ ដែលនាំអោយបងប្អូនមហាជនមានការយល់ច្រឡំថាលោក សាយ រតនៈ កើតជំងឺថ្លើមធ្ងន់ធ្ងរទៅវិញ ដោយជាក់ស្តែងលោកគ្រាន់តែឈឺក្រពះតែប៉ុណ្ណោះកាលពីថ្ងៃមុន។

    មុននេះបន្តិចដែរលោក សាយ រតនៈ ក៏បានធ្វើការ live វិដេអូរៀបរាប់ថាលោកគ្រូពេទ្យ ហ៊ាង រតនា បានយករូបរបស់លោកទៅភ្ជាប់ជាមួយនឹងរូបថតជំងឺថ្លើមធ្ងន់ធ្ងរ ដែលធ្វើអោយបងប្អូនមានការយល់ច្រឡំ ហើយវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីពការងារ និងកិត្តយសរបស់លោក។ ក្នុងនោះដែរលោក សាយ រតនៈ បានបន្ថែមអោយដឹងថា លោកគ្រូពេទ្យ ហ៊ាង រតនា មិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន ហើយបានចោទថាលោកជាអ្នកសិល្បៈម្តេចក៏មានភាពចង្អៀតចង្អល់ទៅវិញ។

    លើសពីនេះទៅទៀតលោក សាយ រតនៈ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រសិនបើលោកគ្រូពេទ្យ ហ៊ាង រតនា មិនធ្វើការសុំទោសលោកជាសាធារណៈ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay