ព័ត៌មានជាតិ
មុននេះ មានករណីអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្ទះលក់ប្រេងមួយកន្លែង នៅខេត្តព្រះសីហនុ
BY Khmernote Media
May 13, 2020
ស្រុកស្ទឹងហាវ-(ដំណឹងបឋម) មានករណីអគ្គិភយ័ឆេះផ្ទះលក់ប្រេងក្នុងស្ថានភាពធ្ងន់ធ្ងរ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វេលាម៉ោងជិត១០កន្លះព្រឹកថ្ងៃ១៣ឧសភា២០២០នេះ។ ភ្លាមៗក្រុមសង្គ្រោះ និងសមត្ថកិច្ចផ្នែកពន្លត់អគ្គិភយ័ទាំងរដ្ឋ និងក្រុមហ៊ុនឯកជន បានអន្តរាគមន៍ជួយពន្លត់ ការពារមិនអោយរាលដាលទៅកាន់កន្លែងផ្សេងទៀត។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយឆាបឆេះជិតកន្លះម៉ោង អាជ្ញាធរបានគ្រប់គ្រងបាន ទប់ស្កាត់មិនអោយរាលដាលបន្ត ប៉ុន្តែផ្ទះលក់ប្រេងនោះបានរងការខូចខាត រថយន្ត និងសម្ភារៈច្រើនទៀត៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង