ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីស៊ីគ្រឿងឡាន ពេលនេះអធិការដ្ឋានស្រុកអង្គស្នួល ថាបានទទួលព័ត៌មាននេះហើយ “កំពុងស្រាវជ្រាវរឿងនេះ​” ហើយជួយចេញសំណងលើការខាតបង់របស់ម្ចាស់រថយន្តខ្លះ

    BY Khmernote Media May 14, 2020
    ករណីស៊ីគ្រឿងឡាន ពេលនេះអធិការដ្ឋានស្រុកអង្គស្នួល ថាបានទទួលព័ត៌មាននេះហើយ “កំពុងស្រាវជ្រាវរឿងនេះ​”  ហើយជួយចេញសំណងលើការខាតបង់របស់ម្ចាស់រថយន្តខ្លះ

    ក្រោយពេលដែលមានករណីគួរអោយភ្ញាក់ផ្អើលមួយ គឺមានបុរសម្នាក់ឈ្មោះថា Hok Tanghong បានរៀបរាប់ថារថយន្តរបស់ខ្លួនដែលបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ត្រូវបានគេស៊ីគ្រឿងខ្ទេចពេលដែលលោកមកយករថយន្តវិញ។

    ករណីនេះបានធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook ខណៈដែលលោកស្នងការខេត្តកណ្តាល គឺលោក ឈឿន សុចិត្ត បានអោយសមត្ថកិច្ចជំនាញរបស់លោកចុះទៅសួរនាំម្ចាស់រថយន្តរួចហើយកាលពីល្ងាចមិញ នេះបើតាមការបញ្ជាក់របស់លោក ឈឿន សុចិត្ត នៅក្នុងគ្រុប តេឡេក្រាម ជាមួយអ្នកសារព័ត៌មាន។

    ក្រៅពីនេះដែរលោក ផែង វណ្ណៈ បានបង្ហោះប្រាប់នៅព្រឹកនេះថា “ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​អធិការ​នគរបាល​ស្រុក​អង្គស្នួល​បានអោយដឹងថា​ លោកបានទទួលព័ត៌មាននេះហើយ​ ហើយកំពុងស្រាវជ្រាវរឿងនេះ​ ។ លោកអធិការ​ស្រុក​បានអោយដឹងទៀតថា​ ក្នុង​នាមលោក​ជាប្រធាន​អង្គភាព​ លោកនឹងទទួលខុសត្រូវចំពោះបញ្ហានេះ​ ហើយថ្ងៃ​នេះ​ កម្លាំង​របស់​លោក​នឹងទាក់ទងទៅ​ម្ចាស់​រថយន្ត​ ដើម្បី​ជួយសម្រួលចេញសំណងលើការខាតបង់របស់ម្ចាស់រថយន្តខ្លះ​។” មហាជនរង់ចាំមើលថា តើបញ្ហាមួយនេះនឹងដោះស្រាយដោយរបៀបណា ហើយដើមហេតុមកពីអ្វីអោយពិតប្រាកដ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay