ព្រោះតែរឿងបាត់គ្រឿងឡានល្បីពេក លោកជំទាវ ហ៊ុន ស៊ីណាត ដាក់មួយឃ្លាទាំងព្រឹក
ករណីបុរសម្នាក់ចោទថារថយន្តរបស់ខ្លួនត្រូវបានគេស៊ីគ្រឿងខ្ទេចគ្មានសល់ សូម្បីតែកង់សាគួរ ហ្វ្រាំង ABS កញ្ច្រែងម៉ាស៊ីនត្រជាក់ ម៉ូប៊ីន ប៊ូស៊ី ម៉ាញ៉េ ចង្កៀងមុខ អាគុយ និងគ្រឿងបង្គុំផ្សេងទៀតត្រូវបានបាត់បង់ ក្រោយពេលដែលរថយន្តរបស់លោកត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំទៅ។

ទាក់ទង់នឹងរឿងរ៉ាវល្បីកក្រើកពេញបណ្តាញសង្គម Facebook នេះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលគេស្គាល់ថាជាប្អូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមួយឃ្លាទាំងព្រឹកនៅលើទំព័រ Facebook របស់លោកជំទាវថា៖ “រឿងនេះវាជាទម្លាប់ទៅហើយ ម្ចាស់ឡានមិនមានភស្តុតាងណាមួយដាក់បន្ទុកលើពួកចោរលួចសម្ភារ:ទាំងនោះបានឡើយ បើទោះជាត្រូវបានរក្សាទុកក្នុងកន្លែងសមត្ថកិច្ចក៏ដោយចុះ។ ដើម្បីកែប្រែទម្លាប់នេះអង្គភាពរបស់សមត្ថកិច្ចល្មមដល់ពេលដាក់ចេញវិធានការសមរម្យហើយ ប្រយោជន៍ជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋផងទៅទានម្ចាស់៕”











