ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយក្រសួងលុបអាជ្ញាបានមួយថ្ងៃ ចាងហ្វាងគេហទំព័រ និងវិទ្យុ FM99.75MHz ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ

    BY Khmernote Media May 14, 2020
    ក្រោយក្រសួងលុបអាជ្ញាបានមួយថ្ងៃ ចាងហ្វាងគេហទំព័រ និងវិទ្យុ FM99.75MHz ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ

    ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃ១២ ខែឧសភា ឆ្នាំ២០២០ ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណគេហទំព័រ ឈ្មោះ រិទ្ធិ សែន និងស្ថានីយវិទ្យុ FM99.75MHz ដែលមានលោក សុខ ឧត្តម ជាម្ចាស់ ហើយការសម្រេចលុបអាជ្ញាបណ្ណនេះដែរ ធ្វើឡើងក្រោយពេលដែលម្ចាស់គេហទំព័ររូបនេះបានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ឱ្យកើតមានអំពើហិង្សា បង្កការរើសអើសពូជសាសន៍ បង្កអសន្តិសុខ និងចលាចលនៅក្នុងសង្គម ដែលជាការំលោភបំពានលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

    ក្រោយត្រូវក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណមួយថ្ងៃ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ចាងហ្វាងគេហទំព័រ និងវិទ្យុ FM99.75MHz ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។ លោក សុខ ឧត្តម ចាងហ្វាងគេហទំព័រ និងវិទ្យុ FM99.75MHz ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការនាំខ្លួនលោកយកមកសាកសួរ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay