ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រទះឃើញទន្សោង២ក្បាល ងាប់នៅខេត្តមណ្ឌលគិរី សង្ស័យមានជនមិនស្គាល់មុខលួចបាញ់

    BY Khmernote Media May 15, 2020
    ប្រទះឃើញទន្សោង២ក្បាល ងាប់នៅខេត្តមណ្ឌលគិរី សង្ស័យមានជនមិនស្គាល់មុខលួចបាញ់

    មណ្ឌលគិរី ៖ សត្វទន្សោងពីរក្បាល ត្រូវបានគេប្រទះឃើញងាប់ ក្នុងបរិវេណដីក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ដែលមានទីតាំង នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភៈ បានឱ្យដឹងថា ៖ ក្រុមហ៊ុនលឹម រ៉ូយ៉ាល់ បានរាយការណ៍ថា មានសត្វទន្សោងងាប់នៅក្នុងដីក្រុមហ៊ុន របស់ខ្លួន ទើបក្រុមការងារខ័ណ្ឌរដ្ឋបាលព្រៃឈើ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងសហការជាមួយក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ។

    តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែងកើតក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ សត្វទន្សោងដែលងាប់នេះ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេច ហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុនចំងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។ បច្ចុប្បន្នក្រុមការងារបានធ្វើការកប់សពសត្វទន្សោងនៅនឹងកន្លែងកើតហេតុតែម្តង។

    លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សំដែងការសោកស្ដាយ យ៉ាងខ្លាំង ចំពោះការបាត់បង់ប្រភេទសត្វដ៏កម្រ បែបនេះ ។

    លោកបន្តថា បានចាត់មន្រ្តីជំនាញចុះធ្វើការស្រាវជ្រាវ ករណីបាញ់សត្វទន្សោងនេះហើយ ដើម្បីវែកមុខរកជនដែលប្រព្រឹត្តខុសច្បាប់។ សូមបញ្ជាក់ថា មួយរយៈនេះក្រុមព្រានព្រៃ ជំនាញខាងបរបាញ់សត្វ ឈានដល់ប្រើកាំភ្លើងកែច្នៃ ប្រើគ្រាប់ជាតិគីមី បាញ់ពេលថ្ងៃ ហើយរក្សាទុកសត្វងាប់ក្នុងព្រៃ ដោយមិនអោយខូចសាច់ លុះពេលយប់ទើបពួកគេចូលទៅយក ដើម្បីបញ្ចៀសពីការចាប់ខ្លួនពីក្រុមសមត្ថកិច្ចជំនាញ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay