ក្រោយទទួលបានសំណង ១២០០ដុល្លារ ពីនគរបាលស្រុកអង្គស្នួល ម្ចាស់ឡានបាឡែន ដែលគេស៊ីគ្រឿងខ្ទេចនោះ បានពោលពាក្យមួយឃ្លាថា….
ក្រោយពេលដែលមានករណីគួរអោយភ្ញាក់ផ្អើលមួយ គឺមានបុរសម្នាក់ឈ្មោះថា Hok Tanghong បានរៀបរាប់ថារថយន្តរបស់ខ្លួនដែលបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ត្រូវបានគេស៊ីគ្រឿងខ្ទេចពេលដែលលោកមកយករថយន្តវិញ។ មិនយូរប៉ុន្មានរឿងរ៉ាវត្រូវបានសម្រួលបញ្ចប់ដោយ នគរបាលស្រុកអង្គស្នួល បានធ្វើការផ្តល់ជូនសំណងជាថវិកាចំនួន ១២០០ដុល្លារ ដើម្បីបញ្ចប់បញ្ហានៃការបាត់បង់សម្ភារៈរថយន្តរបស់លោក។ ក្រោយទទួលបានសំណងនោះរួច លោក ហុក តាំងហុង ក៏បានបង្ហោះសារមួយឃ្លាថា៖

“ខ្ញុំបាទឈ្មោះហុក តាំងហុង Hok Tanghong សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា៖ កាលពីព្រឹកម្សិលមិញ ត្រូវនឹងថ្ងៃទី១៣ ឧសភា ២០២០ ដោយមានការសោកស្តាយ និងឈឺចាប់នៅការបាត់បង់សម្ភារះរបស់រថយន្ត(គ្រឿងរថយន្ត)នៅបរិវេណអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល។ ខ្ញុំបាទបានធ្វើការបង្ហោះជាវីដេអូរក្លីបខ្លីមួយ អមជាមួយរូបភាពមួយចំនួនស្តីពីការបាត់បង់សម្ភារះទាំងនោះនៅថ្ងៃទី ១៣ ឧសភា ២០២០។ ដោយនៅរសៀលថ្ងៃទី១៤ ឧសភា ២០២០នេះ នៅអង្គភាពអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានជួយសម្រួលជាសំណងនូវថវិកាចំនួន ១២០០ដុល្លារក្នុងការបាត់បង់សម្ភារះរថយន្តរបស់ខ្ញុំបាទវិញ។ ឆ្លៀតក្នុងឨកាសនេះ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ជាន់ថ្នាក់ ដែលបានជួយអន្តរាគមន៍ទាន់ពេល លើបញ្ហាដែលកើតឡើងនេះ ហើយក៏សូមអរគុណដល់មហាជនលើបណ្ដាញសង្គមហ្វេសបុក និងបណ្តាសារព័ត៌មានទាំងអស់ដែលបានជួយ Like&share បន្តជួយផ្សព្វផ្សាយព័ត៌មានទាំងនេះដើម្បីផ្តល់ភាពយុត្តិធម៌ដល់រូបខ្ញុំ។”




