សង្គម

មូលនិធិអាការចរណ៍អ៊ែមមឺរឹត (Emirates Airline Foundation) ជួយអាយុជីវិតរបស់កុមារ កម្ពុជា ជាង ១៨០ នាក់តាមរយៈការគាំទ្របេសកកម្មវេជ្ជសាស្រ្តដែលមានតម្រូវការវះកាត់ចាំបាច់

BY
Khmernote Media
May 15, 2020

ថ្ងៃទី ១២ ខែឧសភា ភ្នំពេញ៖ សូមថ្លែងអំណរគុណដល់អតិថិជនដែលបានបរិច្ចាគដល់មូលនិធិអាការចរណ៍អ៊ែមមឺរឹត(Emirates Airline Foundation) ហើយបន្តិចម្តងៗ មូនិធិបានប្រមូលពី Skyward Miles រហូតដល់ចំនួន ១៣២ លានម៉ាយ ដែលបានផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតនិងជីវភាពរស់នៅរបស់ប្រជាជនជាង ៩ ម៉ឺននាក់ដែលភាគច្រើនជាកុមាររស់នៅក្នុងសហគមន៍ក្រីក្របំផុតមួយចំនួនទូទាំងពិភពលោក។ ក្នុងរយៈពេលដូចគ្នា – ពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ មូលនិធិក៏បានបរិច្ចាគថវិកាចំនួនជាង ៦.៥ លានAED ដល់ គម្រោងចំនួន ២២ នៅក្នុងប្រទេសចំនួន ១២ ផងដែរ។

មូលនិធិដែលជាចង្វាក់បេះដូងដ៏សំខាន់របស់ក្រុមហ៊ុនបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដែលតែងតែគាំទ្រឧបត្ថម្ភដល់ ៣២ គម្រោងនិងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៨ ប្រទេសទូទាំងពិភពលោកតាមរយៈការបរិច្ចាគរបស់អតិថិជន ការឧបត្ថម្ភរបស់ក្រុមហ៊ុននិងប្រាក់ឧបត្ថម្ភពីអ៊ែមមឺរឹត។ ការឧបត្ថម្ភរួមមានការបូកបញ្ចូលរាល់ការចំណាយប្រចាំឆ្នាំទាំងអស់និងការកសាងហេដ្ឋារចនាសម្ព័ន្ធទៅដល់ការផ្តល់អាហារូបត្ថម្ភនិងវេជ្ជសាស្រ្ត ការចំណាយលើប្រាក់ខែនិងការចំណាយផ្សេងៗទៀត។

មូលនិធិនេះក៏បានអំពាវនាវដល់អតិថិជនរបស់អ៊ែមមឺរឹតដើម្បីបរិច្ចាគ Skywards Miles ការផ្លាស់ប្តូរបន្តិចបន្តួចលើយន្តហោះនិងឧបត្ថម្ភថវិកានៅលើគេហទំព័ររបស់ខ្លួន។ ការពិតត្រូវបានបញ្ជាក់ដោយតួរលេខ តួយ៉ាងកាលពីឆ្នាំមុន មូលនិធិបានប្រើ១៣២ លានម៉ាយដែលបាទទួលពីការបរិច្ចាគដើម្បីឧបត្ថម្ភដល់ការធ្វើដំណើររបស់អង្គការមិនមែនរដ្ឋាភិបាលចំនួន ៣៥ លើបេសកកម្មវេជ្ជសាស្ត្រជាង ៥០បេសកកម្ម អង្គការមិនមែនរដ្ឋាភិបាលចំនួន ៤ លើ ៥ បេសកកម្មផ្នែកវិស្វកម្ម និងអង្គការក្រៅរដ្ឋាភិបាលមួយនៅលើបេសកកម្មអប់រំចំនួន ២។ ប្រទេសចំនួន ៥ ដែលទទួលបានផលប្រយោជន៍ច្រើនជាងគេគឺប្រទេសបង់ក្លាដែស – មានប្រជាជនជាង ៦៦.០០០ នាក់ – អាហ្វ្រិកខាងត្បូង – ប្រហែល ៧,៩០០; អ៊ូហ្គង់ដា – ប្រហែល ៥,៥០០ តង់ហ្សានី – ប្រហែល ២,៩០០ និងហ្កាណា – ចំនួន ២,០០០ ។.

បេសកកម្មផ្នែកវេជ្ជសាស្ត្រ
កាលពីឆ្នាំមុន មូលនិធិបានឧបត្ថម្ភដល់ការធ្វើដំណើរ ការដឹកជញ្ជូននិងឥតគិតថ្លៃលើការដឹកឥវ៉ាន់ដល់ក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យចំនួន ៦៧៦ នាក់មកពីអង្គការក្រៅរដ្ឋាភិបាល។ គ្រូពេទ្យជំនាញបានធ្វើដំណើរពីអឺរ៉ុប សហរដ្ឋអាមេរិក កាណាដានិងអូស្រ្តាលី ដើម្បីធ្វើការវះកាត់សង្គ្រោះជីវិត ផ្តល់ការពិគ្រោះយោបល់និងពិនិត្យសុខភាពរាប់ពាន់នាក់ដោយឥតគិតថ្លៃ ព្រមទាំងបណ្តុះបណ្តាលដល់បុគ្គលិកពេទ្យក្នុងស្រុកផងដែរ។ ក្រុមវេជ្ជបណ្ឌិតបានព្យាបាលការរលាកនិងការខូចទ្រង់ទ្រាយផ្ទៃមុខនិងបានធ្វើការវះកាត់សរសៃឈាមបេះដូងនិងការវះកាត់ស្ថាបនាទ្រង់ទ្រាយផ្ទៃមុខឡើងវិញ ដែលទទួលបានការគាំទ្រខាងផ្នែកឆ្អឹងនិងសម្ភព។ទាំងនេះ បានជួយដោយផ្ទាល់ដល់កុមារនិងមនុស្សពេញវយ័ចំនួន ៧៦,៩០០ នាក់ដែលផ្តល់ឲ្យជីវភាពរបស់ពួកគាត់ពោរពេញទៅដោយភាពប្រសើរ។

ភាគច្រើននៃបេសកកម្មវេជ្ជសាស្រ្តទាំងនេះត្រូវបានធ្វើឡើងនៅតាមភូមិដាច់ស្រយាលជុំវិញពិភពលោក។ អ្នកទទួលផលសំខាន់ៗមួយចំនួនរួមមាន៖ ប្រជាជនចំនួន ៤៤,០០០ នាក់នៅមន្ទីរពេទ្យមិត្តភាពអារ៉ាប់រួម (Emirates Friendship Hospital) និងជនភៀសខ្លួនជាង ២១,៦០០ នាក់ដែលបានទទួលការព្យាបាលបឋមនិងបន្ទាប់បន្សំនៅបង់ក្លាដែស ហើយប្រជាជនប្រហែលជា ៤,៨០០ នាក់នៅអ៊ូហ្គង់ដាដែលបានទទួលការព្យាបាលបឋម។

ចាប់ពីខែមេសាឆ្នាំ ២០១៩ រហូតដល់ខែមីនាឆ្នាំ ២០២០ មូលនិធិអាការចរណ៍អ៊ែមមឺរឹត(Emirates Airline Foundation) តាមរយៈកម្មវិធី Skywards Miles របស់ខ្លួនបានឧបត្ថម្ភអង្គការចំនួនពីរដែលផ្តល់ការថែទាំសុខាភិបាលចាំបាច់សម្រាប់សមាជិកសហគមន៍ដែលជួបការលំបាក។ មូលនិធិ Mission Bambini Foundation និង Mercy Malaysia UK បានធ្វើការវះកាត់ជាចាំបាច់ដល់អ្នកជម្ងឺនៅកម្ពុជា ដែលមូលនិធិរបស់អ៊ែមមឺរឹតបានផ្តល់សំបុត្រយន្តហោះដល់ក្រុមគ្រូពេទ្យពីចក្រភពអង់គ្លេសនិងអ៊ីតាលីដើម្បីធ្វើដំណើរមកប្រទេសកម្ពុជានិងបានសង្រ្គោះមនុស្សជាង ១៨០ នាក់។ បេសកកម្មនេះផ្តល់ជូនក្នុងគោលបំណងជួយអ្នកជម្ងឺកុមារតាមមូលដ្ឋានតាមរយៈការពិគ្រោះយោបល់និងការពិនិត្យ និងវះកាត់រួមទាំងការវះកាត់បេះដូងនិងនិងការវះកាត់ស្ថាបនាទ្រង់ទ្រាយផ្ទៃមុខឡើងវិញដើម្បីជួយកុមារដែលមិនមានលទ្ធភាពព្យាបាលនិងជួយឲ្យពួកគាត់ទទួលបានជីវិភាពប្រសើរឡើងវិញ។

បេសកកម្មផ្នែកវិស្វកម្ម
វិស្វករគ្មានព្រំដែន (Engineers Without Borders) – បេសកកម្មចំនួន ៣ ពីសហរដ្ឋអាមេរិក និងមួយទៀតមកពីប្រទេសអាល្លឺម៉ង់បានបញ្ចប់ដោយជោគជ័យនូវគម្រោងផ្គត់ផ្គង់ទឹកនិងអគ្គិសនីជនបទ បានតំឡើងផ្ទាំងសូឡានិងតំឡើងបន្ទប់ពិសោធន៍កុំព្យូទ័រ។ បេសកកម្មទាំងនេះដឹកនាំដោយអ្នកឯកទេសចំនួន ៣៦ នាក់បានផ្តល់ផលប្រយោជន៍ដល់សុខភាពនិងការរស់នៅរបស់ប្រជាជនជិត ២,៧០០ នាក់នៅប្រទេសអ៊ូហ្គង់ដា ហ្គាណានិងកេនយ៉ា។

បេសកកម្មផ្នែកអប់រំ
មូលនិធិនេះបានជះឥទ្ធិពលជាវិជ្ជមានដល់ជីវិតរបស់កុមារជាង ១០,៣០០ នាក់និងគ្រូចំនួន ៣៤០ នាក់ខណៈដែលមូលនិធិនេះគាំទ្របេសកកម្មអប់រំចំនួនពីរ – ទីមួយនៅអាហ្វ្រិកខាងត្បូងនិងមួយទៀតនៅប្រទេសតង់ហ្សានី (Tanzania) ។ អង្គការ Warwick នៅទ្វីបអាហ្រ្វិកមិនត្រឹមតែបង្រៀនគណិតវិទ្យានិងភាសាអង់គ្លេសដល់ក្មេងៗនៅអនុវិទ្យាល័យប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបណ្តុះបណ្តាលគ្រូក្នុងស្រុកដើម្បីផ្តល់អត្ថប្រយោជន៍ដល់ការរៀនសូត្ររបស់កុមារក្នុងរយៈពេលវែង។

នៅអារ៉ាប់រួម មូលនិធិបានជួយដល់អង្គការចំនួន ៣ គឺមជ្ឈមណ្ឌលបណ្តុះបណ្តាលអាល់ណូរសម្រាប់ជនពិការ (Al Noor Training Centre for Persons with Disabilities) មជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់ជំងឺសរសៃប្រសាទនិងរោគសញ្ញា Austism និង Asperger (Safe Centre for Autism and Asperger’s Syndrome) និងមជ្ឈមណ្ឌល (The Rashid Centre for the determined ones) – ចំនួន ៦៥០,០០០ AED កាលពីឆ្នាំមុននិងសំបុត្រសំរាប់បុគ្គលិកតំណែងទាប។

សូមចុចត្រង់នេះ ប្រសិនបើអ្នកចង់បរិច្ចាគដល់មូលនិធិអាកាសចរណ៍អ៊ែមមឺរឹត (Emirates Airline Foundation)។
អតិថិជនដែលមានបំណងបរិច្ចាគ Skywards Miles ក៏អាចធ្វើបានតាមរយៈគេហទំព័រ http://www.emirates.com/skywards

Share This Post: