ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីចាក់សាបរំលោភផ្លូវសាធារណៈនៅខណ្ឌឫស្សីកែវ ពេលនេះអាជ្ញាធរ អោយម្ចាស់ផ្ទះកាយចេញវិញហើយ ទាំងដែលស៊ីម៉ង់មិនទាន់ស្ងួតស្រួលបួលផង

    BY Khmernote Media May 15, 2020
    ករណីចាក់សាបរំលោភផ្លូវសាធារណៈនៅខណ្ឌឫស្សីកែវ ពេលនេះអាជ្ញាធរ អោយម្ចាស់ផ្ទះកាយចេញវិញហើយ ទាំងដែលស៊ីម៉ង់មិនទាន់ស្ងួតស្រួលបួលផង

    កាលពីពេលថ្មីៗនេះមានករណីគួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានម្ចាស់ផ្ទះមួយកន្លែង បានចាក់សាបរំលោភផ្លូវសាធារណៈ បង្កអោយមានការរិះគន់យ៉ាងខ្លាំងពេញបណ្តាញសង្គម Facebook។ ក្រោយមានការរិះគន់មិនសំចៃមាត់ពីសំណាក់អ្នកលេង Facebook រួចមក និងក្រោយពេលដែលអាជ្ញាធរ បានទទួលព័ត៌មានមួយនេះ ក៏បានបញ្ជារអោយម្ចាស់ផ្ទះកាយចេញជាបន្ទាន់ផងដែរ។

    តាមការបញ្ជាក់របស់បងប្រុសម្ចាស់គណនី Channa Rsk III បានរៀបរាប់ថា៖ “សូមអរគុណបងៗដែលស្រឡាញ់ភាពយុត្តិធម៌ ក៏ប៉ុន្តែសូមបងៗខមមិនដោយមានការគិត និងពិចារណាខ្លះផង ព្រោះនៅតាមអាខោនហ្វេសបុកមួយចំនួនគាត់ដកយកតែរូបភាពមួយដែលអវិជ្ជមានយកទៅផុស និងសរសេរបន្ថែមបន្ថយ ខ្លះសរសេរល្អ លើកសរសើរពីអជ្ញាធរ ខ្លះទៀតក៏ដៀលកប់ៗមកលើអជ្ញាធរ ធ្វើឲ្យមហាជនមានការភ័ណ្ឌច្រឡំ និងខមមិនជេរតាមគេ តាមឯង ក៏មានផងដែរ…។ សូមបញ្ជាក់ករណីចាក់សាបរំលោភលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីល្ងាចម្សិលម៉ិញ ត្រូវបានអជ្ញាធរមូលដ្ឋានសង្កាត់ ចុះទៅពិនិត្យមើល ហើយក៏បានឲ្យម្ចាស់ទីតាំងកាយចេញជាបន្ទាន់ និងភ្លាមៗ នៅល្ងាចថ្ងៃដដែលនោះ ផងដែរ។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay