ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លទ្ធផលប្រជុំរកដំណោះស្រាយ របស់ក្រសួងអប់រំ និងសាលា CIA FIRST បានចេញហើយទាក់ទងនឹងការបញ្ចុះថ្លៃសិក្សា អំឡុងពេលរៀន Online

    BY Khmernote Media May 15, 2020
    លទ្ធផលប្រជុំរកដំណោះស្រាយ របស់ក្រសួងអប់រំ និងសាលា CIA FIRST បានចេញហើយទាក់ទងនឹងការបញ្ចុះថ្លៃសិក្សា អំឡុងពេលរៀន Online

    ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានចេញលិខិតជូនមាតាបិតាសិស្សសាលា CIA First ទាក់ទងទៅនឹងការស្នើរសុំបញ្ចុះថ្លៃសិក្សា ក្នុងអំឡុងពេលរៀនតាម អនឡាន ដោយសារតែជំងឺ កូវីដ-១៩ ដោយក្នុងនោះក្រសួងបានធ្វើការជួបប្រជុំជាមួយនឹងតំណាងសាលាចំនួន២រូប ដើម្បីរកដំណោះស្រាយលើសំណើរចុះថ្លៃសិក្សានេះ ដោយទទួលបានលទ្ធផលដូចជា៖

    ១. សាលាសុំការយោគយល់ និងអធ្យាស្រ័យ ដោយមិនអាចចុះថ្លៃសិក្សាតាមសំណើររបស់មាតាបិតាបាន (៣៥% លើគ្រប់កម្រិតសិក្សា ចាប់ពីខែមេសា ឆ្នាំ២០២០ រហូតដល់ពេលចូលរៀនក្នុងថ្នាក់រៀនជាធម្មតាវិញ)។ សាលាសុំរក្សាជំហរចុះថ្លៃសិក្សា ២៥% សម្រាប់កម្រិតមត្តេយ្យសិក្សា និង ១៥%+៥% សម្រាប់ថ្នាក់ទី១ ដល់ថ្នាក់ទី១២ ចាប់ពីដើមខែមេសា ឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២០។ ហើយដើម្បីជ្រាបច្បាស់សូមអានលិខិតខាងក្រោមនេះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay