ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សត្វទន្សោងញី ២ក្បាល ត្រូវជនមិនស្គាល់មុខលួចបាញ់សម្លាប់ និងកូនផ្សោតអាយុ ១០ថ្ងៃ មួយក្បាលបានស្លាប់ដោយមិនដឹងមូលហេតុនៅអន្លង់ផ្សោត​ឈើទាល​ ខេត្តស្ទឹងត្រែង

    BY Khmernote Media May 15, 2020
    សត្វទន្សោងញី ២ក្បាល ត្រូវជនមិនស្គាល់មុខលួចបាញ់សម្លាប់ និងកូនផ្សោតអាយុ ១០ថ្ងៃ មួយក្បាលបានស្លាប់ដោយមិនដឹងមូលហេតុនៅអន្លង់ផ្សោត​ឈើទាល​ ខេត្តស្ទឹងត្រែង

    យោងតាមផេក អង្គ​ការ​ WWF បានរៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំថា៖ “អង្គ​ការ​ WWF ពិត​ជា​ក្រៀម​ក្រំ​ខ្លាំង​ណាស់​ចំពោះ​ការ​បាត់​បង់​សត្វ​ទន្សោង​ចំនួន​ពីរ​ក្បាល និង​កូន​ផ្សោត​មួយ​ក្បាល​។ ក្នុង​ទិវា​ប្រភេទ​សត្វ​កំពុង​ទទួល​រង​គ្រោះ​ជិត​ផុត​ពូជ​ជា​សកល អង្គ​ការ WWF សូម​ជម្រុញ​ឱ្យ​មាន​វិធាន​ការ​តឹង​រឹង​ជាងមុន​ដើម្បី​ធ្វើ​ការ​ការ​ពារ​ប្រភេទ​សត្វ​កម្រ​ទាំង​នេះ​កុំ​ឱ្យ​បាត់​បង់​ទៀត​។” អង្គ​ការ​ WWF បានរៀបរាប់ក្នុងរបាយការណ៍ថា កូនផ្សោតអាយុ ១០ថ្ងៃ មានទម្ងន់ ១៣ kg បានប្រទះឃើញស្លាប់នៅអន្លង់ផ្សោត​ឈើទាល​ ខេត្តស្ទឹងត្រែង ប៉ុន្តែមិនដឹងមូលហេតុនៃការស្លាប់ទេ ហើយក៏គ្មានស្លាកស្នាមរបួសលើខ្លួនកូនផ្សោតនេះដែរ។

    គួរបញ្ជាក់ថាកាលពីប៉ុន្មានថ្ងៃនេះមានករណីជនមិនស្គាល់មុខបាញ់ សត្វទន្សោងញី២ក្បាល នៅក្នុងព្រៃការពារភ្នំព្រេច ហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ដែលមានទីតាំង នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ចំងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។ តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែងកើតក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ សត្វទន្សោងដែលងាប់នេះ។ លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចាត់មន្រ្តីជំនាញចុះធ្វើការស្រាវជ្រាវ ករណីបាញ់សត្វទន្សោងនេះហើយ ដើម្បីវែកមុខរកជនដែលប្រព្រឹត្តខុសច្បាប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay