សង្គម

អាសូរណាស់ ! ម្តាយឌុបកូន យកបាយអោយគេ ស្រាប់តែរអិលដួលលើស្ពាន ធ្លាក់កូនអាយុ២ឆ្នាំ ចូលទន្លេបាត់

BY
Khmernote Media
May 20, 2020

ករណីកម្រមួយបានកើតឡើងនៅក្នុងសង្កាត់ កោះអន្លង់ចិន ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីម្សិលមិញនេះ ខណៈដែលម្តាយវ័យ១៩ឆ្នាំ ជិះម៉ូតូឌុបកូនអាយុ២ឆ្នាំ យកបាយទៅអោយតៃកុងឡាន ព្រោះគាត់ជាអ្នកធ្វើម្ហូបអោយគេ បានជិះឆ្លងស្ពាន ស្រាប់តែជួបគ្រោះអកុសល រអិលម៉ូតូដួលបណ្តាលអោយធ្លាក់កូនអាយុ២ឆ្នាំចូលទន្លេបាត់ ធ្វើអោយម្តាយយំស្ទើរគាំងបេះដូង។

តាមប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា គិតមកទល់នឹងព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ក្មេងប្រុសរងគ្រោះពុំទាន់រកឃើញនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា ក្មេងប្រុសរងគ្រោះមាន ឪពុកឈ្មោះ ស្រីម ស្រូយ អាយុ២៧ឆ្នាំ និងម្តាយឈ្មោះ មាស ស្រីណែត អាយុ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ៕

Share This Post: