សង្គម

តើអត្តសញ្ញាណប័ណ្ណខេត្តអាចធ្វើផ្លាកលេខរថយន្តភ្នំពេញបានដែរឬទេ?

BY
Khmernote Media
May 26, 2020

នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនធ្វើការបកស្រាយចម្ងល់របស់បងប្អូនប្រជាពលរដ្ឋ ដែលបានចោទសួរថា តើអត្តសញ្ញាណប័ណ្ណខេត្ត អាចធ្វើផ្លាកលេខរថយន្ត ភ្នំពេញ បានដែរឬទេ?

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ម្ចាស់រថយន្តមានអត្តសញ្ញាណប័ណ្ណខេត្ត ហើយចង់បានលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះមានអាសយដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ។ ដូចនេះ លោកអ្នកត្រូវយកអត្តសញ្ញាណប័ណ្ណរបស់អ្នក ភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត។ ក្រសួងក៏បានបញ្ជាក់ផងដែរថា អត្តសញ្ញាណប័ណ្ណខេត្តក៏អាចទិញផ្លាកលេខកម្ពុជាបានដែរ៕

អត្ថបទ៖ សេម
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

Share This Post: