ខ្មែរណូត

ស្វែងរក

  • សង្គម

    ឃាត់ខ្លួនស្ត្រី២នាក់ ដែលនាំក្មេងៗនិងទារកសរុប៦នាក់ មកអោយដើរសុំទានគេនៅតាមស្តុប

    BY Khmernote Media May 27, 2020
    ឃាត់ខ្លួនស្ត្រី២នាក់ ដែលនាំក្មេងៗនិងទារកសរុប៦នាក់ មកអោយដើរសុំទានគេនៅតាមស្តុប

    នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះដែរកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០៨២ អ.យ.ជ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ របស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដែលបាននាំក្មេងៗនិងទារកសរុប៦នាក់អោយមកដើរសុំទានគេនៅតាមស្តុប ក្នុងសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    យោងតាមការចុះផ្សាយនៅលើទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា៖ “នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៩ម៉០០នាទី ព្រឹក កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០៨២ អ.យ.ជ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ របស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖

    ១. ឈ្មោះ ឆែ ធឿន ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ ។
    ២. ឈ្មោះ នួន ទូច ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ ។

    និងសង្គ្រោះកុមាររងគ្រោះចំនួន ០៦នាក់ (ស្រី ០៣នាក់) ក្នុងនោះទារកចំនួន ០២នាក់ ប្រុស ករណី កេងប្រវ័ញ្ចពលកម្មលើកុមារ (ក្នុងរូបភាពដើរសុំទាន) នៅចំណុចក្នុងផ្សារបឹងឈូក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។ បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកកុមាររងគ្រោះចំនួន ០៦នាក់ (ស្រី ០៣នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay