ក្មេងស្រីម្នាក់សុខចិត្តអង្គុយរៀននៅលើដងផ្លូវសាធារណៈទាំងកណ្តាលថ្ងៃចែស ដើម្បីអាចភ្ជាប់អ៊ីនធឺណិតរៀនតាម Online បាន
ម៉ាឡេស៊ី៖ នៅក្នុងអំឡុងពេលនៃការបិទប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ការសិក្សាតាមប្រពន្ធ Online ឬជាភាសាផ្លូវការគេហៅថា E-learning គឺជាជម្រើសដ៏ល្អបំផុតសម្រាប់សិក្សានុសិស្សគ្រប់គ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស។ យ៉ាងណាក្តី E-learning ត្រូវបានគេរកឃើញថា មិនបានផ្តល់គុណភាពនៃការសិក្សាស្មើៗគ្នាទៅកាន់សិស្សនៅតាមតំបន់ផ្សេងៗគ្នានោះទេ។

ពិតណាស់សិស្សណាដែលមានឧបករណ៍អេឡិចត្រូនិចទំនើបៗ និងអាចភ្ជាប់ជាមួយប្រព័ន្ធទអ៊ីនធឺណិតបានល្អនោះ ពួកគេនឹងមានភាពងាយស្រួលក្នុងសិក្សាជាងសិស្សផ្សេងទៀតដែលរស់នៅនៅក្នុងតំបន់គ្មានសេវាអ៊ីនធឺណិតទូលំទូលាយ។ ជាក់ស្តែងក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់នៅប្រទេសម៉ាឡេស៊ីត្រូវបានគេប្រទះឃើញអង្គុយរៀននៅលើដងផ្លូវសាធារណៈទាំងកណ្តាលថ្ងៃចែស គួរឲ្យអាសូរជាទីបំផុត។ ហេតុការណ៍នេះត្រូវបានគេប្រទះឃើញកើតមាននៅក្នុងក្រុង Sarikei រដ្ឋ Sarawak ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។ នៅពេលដែលគេសាកសួរថា តើហេតុអ្វីបានក្មួយស្រីមករៀននៅលើដងផ្លូវទាំងកណ្តាលថ្ងៃចែសដូចនេះ ម៉េចក៏មិនរៀននៅផ្ទះទៅ?
ក្មេងស្រីក៏បានឆ្លើយវិញថា នៅផ្ទះនាងគ្មានសេវាអ៊ីនធឺណិតនោះទេ ហើយទាល់តែនាងមកអង្គុយនៅលើដងផ្លូវដូចនេះទើបទូរស័ព្ទរបស់នាងអាចភ្ជាប់ជាមួយនឹងអ៊ីនធឺណិតដើម្បីសិក្សាតាមប្រព័ន្ធ Online បាន។ នាងបានបន្តថា ដើម្បីទទួលបានការសិក្សាទោះលំបាកជាងនេះក៏នាងអាចទ្រាំបានដែរ។ ឥរិយាបថរបស់ក្មេងស្រីម៉ាឡេស៊ីរូបនេះ ត្រូវបានគេមើលឃើញថាគឺជាសកម្មភាពគួរឲ្យអាសូរមួយនិងជាឆន្ទៈដ៏មោះបំផុតក្នុងការសិក្សារបស់នាង៕


អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz