ខ្មែរណូត

ស្វែងរក

  • សង្គម

    អរគុណមិត្តជប៉ុនណាស់! ម៉ូទ័រកាយ និងប្រមូលសំរាមស្វ័យប្រវត្តិ មុខចម្រុឹងដែកនៅស្ថានីយ៍បូមទឹកព្រះគន្លង់ ២កន្លែងក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ត្រូវបានដាក់ឲ្យដំណើរការហើយ

    BY Khmernote Media June 4, 2020
    អរគុណមិត្តជប៉ុនណាស់! ម៉ូទ័រកាយ និងប្រមូលសំរាមស្វ័យប្រវត្តិ មុខចម្រុឹងដែកនៅស្ថានីយ៍បូមទឹកព្រះគន្លង់ ២កន្លែងក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ត្រូវបានដាក់ឲ្យដំណើរការហើយ

    រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយលូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់ ២ម៉ែត្រខ្លះជាដើម ។

    បន្ថែមពីលើនេះទៀត រដ្ឋបាលរាជធានីភ្នំពេញនូវបានសហការជាមួយអង្គការ JICA ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងៗទៀត ពាក់ព័ន្ធនឹងការរំដោះទឹកជំនន់នៅក្នុងរាជធានីភ្នំពេញនេះផងដែរ។

    ជាក់ស្ដែងសម្រាប់ពេលនេះអាជ្ញាធររាជធានីភ្នំពេញក្រោមការសហការជាមួយអង្គការ JICA បានដាក់អោយដំណើរការម៉ូទ័រកាយ និងប្រមូលសំរាមស្វ័យប្រវត្តិ មុខចម្រុឹងដែកនៅស្ថានីយ៍បូមទឹកព្រះគន្លង់ចំនួន ២កន្លែង ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ។

    លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ហើយថា នៅតាមបណ្តោយដងទន្លេសាបនេះ អង្គការ JICA នឹងតម្លើងម៉ូទ័រកាយសំរាមស្វ័យប្រវត្តិមុខចម្រុឹងដែកនៅស្ថានីយ៍បូមទឹកចំនួន៤កន្លែង ក្នុងនោះរួមមាននៅស្ថានីយ៍បូមទឹកផ្សារចាស់១កន្លែង នៅស្ថានីយ៍បូមទឹកព្រះគន្លង់២កន្លែង និងនៅស្ថានីយ៍បូមទឹកមហាស្របចតុមុខចំនួន១កន្លែង ហើយមកដល់ពេលនេះក្រោមការសហការជាមួយអង្គការ JICA យើងបានដាក់អោយដំណើរការម៉ូទ័រកាយ និងប្រមូលសំរាមស្វ័យប្រវត្តិ មុខចម្រុឹងដែកនៅស្ថានីយ៍បូមទឹកព្រះគន្លង់ចំនួន ២កន្លែងហើយ ហើយនៅពេលខាងមុខនេះយើងនឹងបន្តដាក់អោយដំណើរការម៉ូទ័រកាយ និងប្រមូលសំរាមស្វ័យប្រវត្តិ មុខចម្រុឹងដែកចំនួន២កន្លែងបន្ថែមទៀតនៅស្ថានីយ៍ផ្សារចាស់និងស្ថានីយ៍ចតុមុខ។ នេះជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤របស់អង្កាចៃការ ។

    គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ខែមិនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី០៤របស់ចៃកានេះ មានទឹកប្រាក់សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះរួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក។ ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោក៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay