ខ្មែរណូត

ស្វែងរក

  • សង្គម

    មន្ត្រីបរិស្ថាននៅ ឧទ្យានជាតិគីរីរម្យ រអ៊ូថាសម្រាមបងប្អូនជាភ្ញៀវមួយចំនួនដែលមកលេងនោះ ពួកគាត់រើសមិនចេះអស់ទេ

    BY Khmernote Media June 8, 2020
    មន្ត្រីបរិស្ថាននៅ ឧទ្យានជាតិគីរីរម្យ រអ៊ូថាសម្រាមបងប្អូនជាភ្ញៀវមួយចំនួនដែលមកលេងនោះ ពួកគាត់រើសមិនចេះអស់ទេ

    បងប្អូនមួយចំនួនតែងតែរអ៊ូថា ហេតុអីបានជាស្រុកខ្មែរយើងបរិស្ថានមិនស្អាតដូចស្រុកគេ ហើយបើនិយាយពីរមណីយដ្ឋានវិញ នៅស្រុកគេគ្មានសម្រាមទាល់តែសោះ ឯនៅស្រុកយើងវិញ កន្លែងខ្លះសម្រាមច្រើនហើយមានក្លិនស្អុយទៀត។ ទាក់ទិននឹងបញ្ហានេះដែរ យើងមិនអាចបន្ទោសមន្ត្រីបរិស្ថាន ទាំងស្រុងនោះទេ ព្រោះទោះបីមានមន្ត្រីល្អច្រើនយ៉ាងណា ក៏មិនអាចទប់ឈ្នះដែរ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមិនសហការណ៍ ការពារបរិស្ថាននោះ។

    ជាក់ស្តែងបងប្រុសមន្ត្រីបរិស្ថានម្នាក់នៅ ឧទ្យានជាតិគីរីរម្យ បានលើកឡើងថា៖ “សួស្ដីព្រឹកថ្ងៃច័ន្ទសូមផ្ញើជូនបងប្អូនភ្ញៀវមួយចំនួនដែលបានមកលេងនៅឧទ្យានជាតិគីរីរម្យថាសំរាមដែលបងប្អូនយកមកពួកខ្ញុំរើសមិនចេះអស់ទេ” ដែលនេះបញ្ជាក់អោយឃើញថា បងប្អូនមួយចំនួនមិនជួយសហការណ៍ថែរក្សាបរិស្ថាននោះឡើយ ពោលគឺហូបនៅត្រង់ណា ចោលនៅត្រង់នោះ ហើយអ្នកខ្លះទៀតមិនយកទៅចោលក្នុងធុងសម្រាមឡើយ ទោះធុងសម្រាមនោះនៅជិតខ្លួនក៏ដោយ។ តើបងប្អូនយល់យ៉ាងណាដែរ ?

    Share This Post:
    MPO4D jitutoto mpo4d Mpoplay