លាន់ប្រាវផ្អើលគេឯង ម្ចាស់ឡាន RAV4 វ័យចំណាស់ ថាភ័យសឹងគាំងបេះដូងទៅហើយ
- June 10, 2020
ខណៈពេលកំពុងធ្លាក់ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ខ្លាំង នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានធ្វេីឲ្យដើមឈើមួយដើម បានបាក់រលំទៅលេីថ្នល់ សង្កត់រថយន្ត Rav4 មួយគ្រឿង នៅតាមផ្លូវលេខ៦៣(ផ្លូវត្រសក់ផ្អែម) នៅចំណុចជិតផ្សារសូរិយ៉ា ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងបានអោយដឹងដែរថា ខណៈពេលដែលភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ រហូតបាក់ដើមឈើសង្កត់លើរថយន្តខាងលើ ធ្វើអោយមនុស្សម្នាក់ដែលរស់នៅម្តុំនោះ មានការភ្ញាក់ផ្អើលនិងនាំគ្នារត់ចេញមកមើល ហើយម្ចាស់រថយន្តជាបុរសវ័យចំណាស់សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា គាត់ភ័យសឹងគាំងបេះដូងទៅហេីយ៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






