សង្គម

ហួសចិត្តចេះរកនឹកឃើញ ! គ្រួសារមួយនៅខេត្តបន្ទាយមានជ័យ យកគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់មិនទាន់ផ្ទុះ មកព្យួរនៅលើដើមអំពិល និងអុចធូប សំរាប់កំសាន្តអារម្មណ៍

BY
Khmernote Media
June 10, 2020

យោងតាមការបង្ហោះអោយដឹងនៅលើទំព័រ Facebook របស់លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានអោយដឹងថា មានគ្រួសារមួយនៅខេត្តបន្ទាយមានជ័យ បានយកគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ មករក្សាទុកនៅផ្ទះ​ បានចងព្យួរនៅលើដើមអំពិលសំរាប់កំសាន្តអារម្មណ៍លេង។

លោក ហេង រតនា បានបញ្ជាក់លើសំណេររបស់លោកថា៖ “ហួសចិត្តតែម្តងលោកព្រះ! នៅថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០២០នេះ​ នៅភូមិទំនប់ដាច់​ ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ​ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ មករក្សាទុកនៅផ្ទះ​ បានចងព្យួរនៅលើដើមអំពិលសំរាប់កំសាន្តអារម្មណ៍លេង! គ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់​ ហើយគ្រាប់មីនភាគច្រើននៅមានប្រសិទ្ធភាពផ្ទុះ​!

ហួសវាចានឹងថ្លែងជាមួយគំនិតដ៏គ្រោះថ្នាក់បំផុតនេះ​ ហើយអាចប្រកបមុខរបរដើរសុីឈ្នួលដោះមីនផងដែរ! ប្រជាពលរដ្ឋរូបនេះ​ ត្រូវប្រឈមមុខច្បាប់ហាមឃាត់ការប្រើប្រាស់និងរក្សាទុកគ្រាប់មីនផង​ ប្រឈមមុខច្បាប់អាវុធជាតិផ្ទុះផង…..​ មេីលរូបរាងអ្នកប្រព្រឹតិ្តស្បែកដណ្តប់ឆ្អឹង!“

Share This Post: