សង្គម

រមណីយដ្ឋានធម្មជាតិ “ខ្នងផ្សារ” យើងហ្នឹង! ល្បីថាស្អាតមិនទាន់បានប៉ុន្មានផង ស្រាប់តែអ្នកទៅលេងមួយចំនួនចោលសំរាមឥតរបៀបបាត់ (មានវីដេអូ)

BY
srey nuch
June 11, 2020

មួយរយៈចុងក្រោយនេះយើងសង្កេតឃើញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចែកចាយយ៉ាងច្រើន ពីរមណីយដ្ឋានធម្មជាតិមួយ ដែលមានឈ្មោះថា “ខ្នងផ្សារ”។ រមណីយដ្ឋានធម្មជាតិ ខ្នងផ្សារ គឺជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅទីនោះមានទេសភាពយ៉ាងស្រស់ស្អាតដូចរូបគំនូរ និងមានអាកាសធាតុត្រជាក់ ធ្វើឲ្យមនុស្សជាច្រើនប្រាថ្នាចង់ទៅលេងកំសាន្តនៅទីនោះ។

ខណៈកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនោះ ស្រាប់តែពេលថ្មីៗនេះមានក្រុមអ្នកបោះតង់មួយចំនួនបានទៅលេងកំសាន្តនៅខ្នងផ្សារនោះ ហើយបានបោះចោលសំរាម និងទុកចោលសំរាមនៅលើនោះតែម្តង ដោយមិនបានវេចខ្ចប់ប្រមូលយកមកបោះចោលនៅខាងក្រោមឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងជាពិសេសប៉ះពាល់ដល់សោភណ្ឌភាពរមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតមួយនេះផងដែរ។

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Cardamom Mountain បានឲ្យដឹងថា “ភ្នំខ្នងផ្សារទេសភាពពិតជាស្អាតដូចអ្នកដើរភ្នំធ្លាប់បានឃើញពេលឡើងទៅដល់ យើងពិតជាមានមោទកភាពដែលបានឃើញនូវទេសភាពស្រស់ស្អាតរកអ្វីប្រៀបផ្ទឹមគ្មាន។ ដើម្បីឲ្យមោទកភាពនូវមានតម្លៃអ្នកដើរភ្នំត្រូវតែជួយយកសំរាមចុះមកភូមិវិញសូមកុំបន្សល់ទុកសំរាមនៅលើភ្នំ។ ដូចជា៖កំប៉ុង ដប និងសំណល់ផ្សេងៗដែលមិនងាយរលាយត្រូវតែយកមកភូមិវិញ។ ដើម្បីបរិស្ថានស្អាតយើងត្រូវនាំគ្នាស្បាយសំរាមចុះមកភូមិ”៕

 

Share This Post: