សង្គម

ស្នងការខេត្តព្រះសីហនុ ធ្វើការបំភ្លឺមានការបង្ហោះថា មន្ត្រីនគរបាលទំនងបែកថ្នាំយកខោអាវនគរបាលមកបោះចោលតាមផ្លូវ

BY
srey nuch
June 12, 2020

ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី11 ខែមិថុនា ឆ្នាំ2020 នេះមានគណនេយ្យហ្វេសប៊ុកឈ្មោះថា Chum Phearum បានបង្ហោះរៀបរាប់ថា “មានករណីភ្ញាក់ផ្អើលនឹងមន្រ្តីនគរបាលខេត្តព្រះសីហនុម្នាក់ដែលទំនងជាបែកថ្នាំបានយកខោអាវនគរបាលរបស់ខ្លួនមកបោះចោលនៅការ៉ាស់សាំង sokimex និង Tela ក្នុងសង្កាត់៣ ខេត្ត-ក្រុងព្រះសីហនុ រួចឡើងឡានក្រុងចេញទៅបាត់”។

ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមបំភ្លឺថាអតីតមន្រ្តីនគរបាលរូបនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាអោយការិយាល័យបុគ្គលិក ធ្វើការណែនាំ ជាច្រើនដងរួចមកហើយ និងបានធ្វើការបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុផងដែរ។ ដូច្នេះសូមសាធារណៈជនមេត្តាជ្រាបជាពតិ៍មាន!!

ចំណែកឯលោកប្រធានការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្លាប់ប្រាប់ឱ្យដឹងថា មន្រ្តីនគរបាលរូបនេះត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដាក់សំណើរទៅលើដើម្បីដកចេញរួចហើយ នៅតែការប្រកាសចេញមកប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋសូមការស្នើទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិមេត្តាមានវិធានការចំពោះមន្រ្តីនគរបាលរូបនេះផង ដើម្បីកុំឱ្យខូចឈ្មោះមន្រ្តីនគរបាលល្អៗដទៃទៀត ។


ប្រភព ៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

Share This Post: