សង្គម

បង្ហោះម៉ូតូ និងជិះជ្រេចុះឡើង នឹងត្រូវផាកពិន័យចំនួន….

BY
Khmernote Media
June 13, 2020

ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានធ្វើការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់នានា ដែលបង្កឡើងដោយការបើកបរមិនគោរពច្បាប់ចរាចរណ៍។ យោងតាមការបញ្ជាក់ពីអគ្គស្នងការរងនគរបាលជាតិ ឯឝឧត្តម នាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ឲ្យដឹងថា រយៈពេល០១ខែ (គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី។

ជុំវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននីតិកម្ម បានឲ្យដឹងថា តាមមាត្រា៦ថ្មី៖ បើកបរបង្ហោះ រេចុះរេឡើង ឆាបឬកៀរ ចំពោះទោចក្រយានយន្ត ឬទោចក្រយានយាន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតកង់បួន ត្រូវពិន័យជាប្រាក់១០០ ០០០រៀល(មួយសែនរៀល)៕

Share This Post: