ខ្មែរណូត

ស្វែងរក

  • សង្គម

    ស្តាប់ភាគីម្ចាស់ផែឈ្មោះ ចែ រិត នៅកោះស្តេច បកស្រាយពីតំលៃសេវាចំអិនម្ហូប និងមូលហេតុដែលគាត់សរសេរជាលុយបាតលើវិក័យបត្រ

    BY Khmernote Media June 13, 2020
    ស្តាប់ភាគីម្ចាស់ផែឈ្មោះ ចែ រិត នៅកោះស្តេច បកស្រាយពីតំលៃសេវាចំអិនម្ហូប និងមូលហេតុដែលគាត់សរសេរជាលុយបាតលើវិក័យបត្រ

    កោះកុង៖ ដោយមានការបង្ហោះពីគណនីហ្វេសបុកបងប្រុស Vannak Nheb ប្រតិកម្មរឿងតម្លៃស្រុះបង្គារ ក្តាម និងឆាមឹក អស់ថ្លៃ កាលពីម្សិលមិញនេះរដ្ឋបាលខេត្តកោះកុង ដោយទទួលបានព័ត៌មាន ពីការបង្ហោះខាងលើពីតំលៃសេវាចំអិនម្ហូបសរុបចំនួន ២១០០ របស់ម្ចាស់ផែឈ្មោះ ចែ រិត ដែលមានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ អាជ្ញាធរបានចុះទៅដល់ទីតាំងរបស់អ្នកម្ចាស់ផែ ហើយបានថតវិដេអូពីការបកស្រាយរបស់គាត់ ដោយគាត់បានរៀបរាប់ពីចំនួនមុខម្ហូបរបស់បងប្រុស Vannak Nheb ដែលបានមកធ្វើកន្លែងគាត់ ហើយចំពោះការគិតលុយគឺគាត់គ្រាន់តែទម្លាប់សរសេរជាលុយបាត ព្រោះនៅព្រំដែន និងគាត់ទទួលជាលុយរៀលធម្មតាទេ។

    គួរបញ្ជាក់ថាគណនីហ្វេសបុករបស់បងប្រុសម្នាក់ដែលមានឈ្មោះថា Vannak Nheb បានធ្វើការបង្ហោះវិដេអូមួយ ដោយប្រតិកម្មនឹងការយកថ្លៃឈ្នួលស្រុះបង្គា ក្តាម និងឆាមឹកនៅតូបលក់គ្រឿងសមុទ្រមួយកន្លែងនៅលើកោះស្តេច ក្នុងទឹកដីខេត្តកោះកុង ដោយគាត់បានរៀបរាប់ និងបង្ហាញក្រដាសវិក័យបត្រពីតម្លៃនៃឈ្នួលធ្វើម្ហូប អ្នកលក់គិតជាទឹកប្រាក់បាតរបស់ថៃ អស់ចំនួន 2100 បាត ដែលគិតជាលុយខ្មែរ ប្រមាណ ២៧ម៉ឺនរៀល។ សូមបងប្អូនទស្សនាវិដេអូការបកស្រាយរបស់ប្អូនស្រីអ្នកលក់ខាងក្រោមនេះ៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay