សង្គម

តាន់ គីមសួ ហួសចិត្តយុវជនមួយក្រុម ជួលអ្នកភូមិស្ពាយឥវ៉ាន់ឡើងភ្នំដូចក្របី

BY
Khmernote Media
June 15, 2020

គេសង្កេតឃើញថាមួយរយៈចុងក្រោយនេះមានយុវជនជាច្រើននាំគ្នាដើរកំសាន្តជាក្រុមៗ ដោយភាគច្រើនពួកគេនាំគ្នាដើរឡើងភ្នំបោះតង់កំសាន្ត មើលទេសភាពដ៏ស្រស់បំព្រងនៅក្នុងព្រៃភ្នំ ជាពិសេសស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាស្តែងនៅតាមតំបន់នានាដូចជា តំបន់ភ្នំខ្នងផ្សា ស្ទឹងពពក និងតំបន់ជាច្រើនទៀត។ ទាក់ទងនឹងការដើរលេងកំសាន្តបោះតង់លើកំពូលភ្នំនានានេះដែរ លោក តាន់ គីមសួ ក៏ជាមនុស្សម្នាក់ដែលចូលចិត្តដើរឡើងភ្នំ ជាពិសេសគេឧស្សាហ៍ឃើញរូបលោកឡើងទៅលើកំពូលភ្នំឱរ៉ាល់តែម្តង។

ថ្មីៗនេះដែរ លោក តាន់ គីមសួ ក៏បានបង្ហាញអារម្មណ៍ហួសចិត្តមួយដែរ ទាក់ទងនឹងយុវជនមួយក្រុម ដែលបានជួលអ្នកភូមិអោយស្ពាយឥវ៉ាន់របស់ពួកគេឡើងភ្នំដូចក្របី។ លោក តាន់ គីមសួ បានបង្ហាញអារម្មណ៍នៅលើ Facebook លោកថា៖ “ប្រហែលជាបងប្អូនច្រលំថាពួកគាត់ជាក្របីហើយមើលទៅ បានប្រើពួកគាត់ដល់ថ្នាក់ហ្នឹង។” តើប្រិយមិត្តយល់យ៉ាងណាដែរ?

 

 

Share This Post: