សង្គម

ក្រុមក្មេងៗប្រើប្រាស់បំពង់ស៊ីមាំងប្រែនបង្កការរំខានដល់ពលរដ្ឋក្នុងមូលដ្ឋានត្រូវបាននគរបាលស្រុកភ្នំព្រឹកនាំមកអប់រំណែនាំឱ្យបញ្ឈប់សកម្មភាព

BY
srey nuch
June 16, 2020

ខេត្តបាត់ដំបង៖ នៅថ្ងៃច័ន្ទ ១០រោចខែជេស្ឋឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩ និង២០នាទីដោយអនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំឱ្យមានការឃាត់ក្រុមក្មេងៗដែលជិះម៉ូតូក្នុងល្បឿនលឿនហើយប្រើប្រាស់បំពង់ស៊ីមាំងម៉ូតូលាន់សម្លេងប្រែនៗខ្លាំងៗជិះ ចុះឡើងបង្កជាការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ ស្ថិតនៅលើផ្លូវជាតិលេខ5B ក្នុងក្រុមទី១១ ភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។


ក្រោយពេលកាក់ឃាត់រួចបាននាំពួកគាត់មកកាន់អធិការដ្ឋាននគរបាលស្រុក ហើយតម្រូវឱ្យពួក គាត់ដោះចេញ នូវបំពង់ស៊ីមាំងប្រែនដែល មាន សម្លេងខ្លាំងបង្កការរំខាននេះហើយយកបំពង់ស៊ីមាំងត្រឹមត្រូវមកបំពាក់ រួចបានធ្វើការ អប់រំណែនាំពួកគាត់ឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត និងចុងក្រោយបានអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។
សូមជម្រាបជូនថា ជារឿយៗបានកត់សម្គាល់ឃើញមានក្រុមក្មេងៗមួយចំនួនតូចបានប្រើ​ប្រាស់ម៉ូតូដែលបំពាក់ដោយបំពង់ស៊ីមាំងប្រែនមានសម្លេងលាន់ខ្លាំងៗនេះ តែងតែប្រមូលផ្តុំគ្នាជិះដោយល្បឿនលឿនៗ នៅក្នុងមូលដ្ឋាន ដែលសកម្មភាពបែបនេះបានបង្កឱ្យមានជាសម្លេងរំ​ខានផងនិងបានបង្កនូវភាពអនាធិបតេយ្យក្នុងមូលដ្ឋានផងហើយពេលខ្លះបានបង្កឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ​លើ​ដងផ្លូវដែលមិនបានដឹងអ្វីសោះនោះទទួលរងគ្រោះថ្នាក់ថែមទៀតផង ម៉្យាងទៀតសកម្មភាព​បែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅមូលដ្ឋាននោះលោក មានការមិនសប្បាយចិត្តហើយ​សមត្ថកិច្ចនគរបាលមូលដ្ឋានតែងតែនាំពួកគាត់​ទាំងនោះមកធ្វើការអប់រំណែនាំដោយតម្រូវឱ្យដោះចេញនូវបំពង់ ស៊ីមាំងទាំងនោះ រួចប្តូរមកបំពាក់បំពង់ស៊ីមាំងត្រឹមត្រូវជំនួសវិញ ៕


ប្រភព៖ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង

Share This Post: