សង្គម

បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយត្រូវរថយន្តស៊េរីទំនើប LEXUS LX570 បើកបុកពេញទំហឹង

BY
srey nuch
June 16, 2020

ខេត្តព្រះសីហនុ៖ ស្រុកកំពង់សីលា-សមត្ថកិច្ចប្រាប់ថា បុរសអ្នកបើកបរម៉ូតូម្នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជនរងគ្រោះនិងរថយន្ត នៅមុនថ្ងៃត្រង់ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៣៩-១៤០ ស្ថិតនៅភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលាខេត្តព្រះសីហនុ ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូ០១គ្រឿងម៉ាក DEALIM CT100 គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ ង៉ែត ហេង ភេទ ប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទិសដៅ(ខេត្តព្រះសីហនុ-ភ្នំពេញ) និងរថយន្ត ០១គ្រឿងម៉ាក LEXUS LX570 ពាក់ផ្លាកលេខភ្នំពេញ2BK-7877 បើកបរ ដោយឈ្មោះ ស៊ុន គឹមឆាយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ៤២៥E0 ផ្ទះ១៩៨ សង្កាត់បឹងព្រលិត ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។ បើតាមសមត្ថកិច្ចថា ក្រោយកើតហេតុអ្នកបេីបររថយន្តសមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដោះស្រាយបន្ត។ វត្ថុតាងរថយន្តនិងម៉ូតូត្រូវបានផ្នែកជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕


ប្រភព៖ លោក ​​​Huy Bunleng

Share This Post: