សង្គម

រថយន្តកូរ៉េដឹកដេីមដូង បួងចង្កួតផ្លូវកោង មិនបង្អង់ល្បឿន ក៏ផ្អៀងក្រឡាប់ផ្ងាជើងនៅជិតវត្តក្ដីចាស់ រងរបួសធ្ងន់ស្រាល៦នាក់

BY
srey nuch
June 16, 2020

រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មានអ្នករងរបួសធ្ងន់និងស្រាល០៦នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករ ដោយរថយន្តដឹកដើមដូងមួយគ្រឿង បើកក្រឡាប់ដោយខ្លួនឯង នៅចំណុចផ្លូវកោង កាលពីម៉ោង០៥:៥០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ៦A ក្រុមទី២១ ជិតវត្តក្ដីចាស់ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

អ្នករងរបួសត្រូវបានរថយន្តសង្គ្រោះដឹកមកកាន់មន្ទីពេទ្យកាល់ម៉ែត្រមិនទាន់ស្គាល់អត្តសញ្ញាណ។ ប្រភពឲ្យដឹងថាមុនកើតហេតុឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2P-2940 ដឹកដើមដូងជិត១០ដើមសំពីងសំពោង ពេញលេីរថយន្ត ដោយបើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចខាងលើ ដែលជាផ្លូវកោង អ្នកបើកព្យាយាមបួងចង្កូត គួបផ្សំរថយន្តដឹកធ្ងន់ផង ក៍រ៉េចង្កូតធ្វើអោយក្រឡាប់រថយន្តតែម្តង ។ ក្នុងហេតុការណ៍ខាងលើមិនមានប៉ះពាល់អ្នកដទៃទេ ប៉ុន្តែអ្នកបើកបរនិងអ្នករួមដំណើរលើរថយន្តរងរបួសធ្ងន់ស្រាល សរុប៦នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកមកកាន់មន្ទីពេទ្យកាល់ម៉ែត្រ។

បច្ចុប្បន្នរថយន្តខាងលើ ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌជ្រោយចង្វារ បានស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅផ្នែកជំនាញខណ្ឌជ្រោយចង្វារ ដេីម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

Share This Post: