សង្គម

ពិតជារំភើបណាស់លោកទូតជប៉ុន មានប្រសាសន៍អំពីការបំពាក់ម៉ាស៊ីនថ្មី និងស្នើសុំប្រជាជនចូលរួមថែរក្សាអនាម័យទាំងអស់គ្នា

BY
srey nuch
June 17, 2020

ភ្នំពេញ៖ លោកទូតជប៉ុន បានមានប្រសាសន៍អំពីការបំពាក់ម៉ាស៊ីនថ្មីដែលអាចកាយសំរាមបានដោយស្វ័យប្រវតិ្ត សម្រាប់ប្រទេសកម្ពុជា ម៉ាស៊ីនអស្ចារ្យមួយនេះ វាពិតជាធ្វើឱ្យយើងទាំងអស់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រនាំងដែលច្រោះសំរាមប្រសិនមានភាពស្ទះ ពីការចោលសំរាមធ្វើឱ្យស្ទះប្រព័ន្ធលូ ទឹកលេចផ្លូវ និងការកកស្ទះចរាចរណ៍នៅដងវិថីជាដើម ។ ដូចនេះលោកទូតជប៉ុនបានបំពាក់គ្រឿងម៉ាស៊ីនកាយសំរាមបានដោយស្វ័យប្រវត្តិ មិនប្រើកម្លាំងពលកម្មហត់ដូចមុន និងមានភាពងាយស្រួល ហើយលោកសង្ឃឹមថាការបំពាក់នៅម៉ាស៊ីនមួយនេះនឹងធ្វើឱ្យទឹកហូរបានលឿន និងស្អាតហើយលោកក៏បានស្នើសុំដល់ប្រជាជនទាំងអស់ចូលរួមថែរក្សាអនាម័យទាំងអស់គ្នា។ នៅក្នុងប្រទេសជប៉ុនប្រជាជនជប៉ុនអាចបង្កើតប្រព័ន្ធបង្ហូរទឹកនៅក្នុងទីក្រុងសម្រាប់ប្រភេទអេកូឡូស៊ីដែលភាវៈរស់នៅក្នុងទឹកអាចរស់នៅបាន ដោយការបង្កើតនូវភាពជឿនលឿនរបស់ប្រទេសជប៉ុន ពួកគេបានប្រែក្លាយទឹកទន្លេទៅជាទឹកស្អាតដែលអាចរស់នៅបានសម្រាប់ការប្រើប្រាស់​។

ពិសេសជានេះប្រទេសជប៉ុន ជាម្ចាស់ជំនួយទ្វេភាគីដ៏ធំបំផុតរបស់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយកោតសរសើរចំពោះប្រាជ្ញារបស់អ្នកចំពោះប្រជាជនជប៉ុនដ៏អស្ចារ្យ ។ ដូចនេះយើងទាំងអស់គ្នាចូលរួមថែរក្សាបរិស្ថានរបស់យើងឱ្យមានសោភ័ណ្ឌភាព ប្រែក្លាយជាទីក្រុងស្អាតដោយគ្មានការចោលសំរាមនៅតាមដងផ្លូវសាធារណៈនោះទៀតឡើយ៕


«ជម្រាបសួរពីលោកទូតមិកាមិ»លោកទូតជប៉ុន មានប្រសាសន៍អំពីការបំពាក់ម៉ាស៊ីនថ្មីដែលអាចកាយសំរាមបានដោយស្វ័យប្រវតិ្ត…

Posted by Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា on Friday, 12 June 2020

Share This Post: