ខ្មែរណូត

ស្វែងរក

  • សង្គម

    រដ្ឋបាលរាជធានីភ្នំពេញ​ ព្រមានបិទអាជីវកម្មហាង KFC សាខាកម្ពុជាក្រោម បើក្នុងរយៈពេល១៥ថ្ងៃមិនមកទូទាល់បំណុលសំរាម

    BY Khmernote Media June 26, 2020
    រដ្ឋបាលរាជធានីភ្នំពេញ​ ព្រមានបិទអាជីវកម្មហាង KFC សាខាកម្ពុជាក្រោម បើក្នុងរយៈពេល១៥ថ្ងៃមិនមកទូទាល់បំណុលសំរាម

    យោងតាមលិខិតមួយច្បាប់ដែលបានចុះផ្សាយនៅលើទំព័រ Facebook រដ្ឋាករស្វយ័ត គ្រប់គ្រង សំរាម និងសំណល់រឹង រាជធានីភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ហាង KFC សាខាកម្ពុជាក្រោម បានជំពាក់បំណុលថ្លៃប្រមូលសំរាម និងសំណល់រឹង ចំនួន៥ខែមកហើយ ដែលខកខានមិនបានបង់ ហើយបំណុលសរុបកើនដល់ ១លាន៣សែនរៀល ឯណោះ។

    រដ្ឋាករស្វយ័ត គ្រប់គ្រង សំរាម និងសំណល់រឹង រាជធានីភ្នំពេញ បានរៀបរាប់ថា៖ “ជម្រាបជូន​ លោកលោកស្រី​ ប្រធានគ្រប់គ្រង​ KFC សាខាកម្ពុជាក្រោម​ សូមអញ្ជេីញធ្វេីការទូទាត់បំណុលថ្លៃសេវាប្រមូលសំរាម​ និងសំណល់រឹង​ ដែលខកខានមិនបានទូទាត់រយៈពេលប្រាំខែមកហេីយ។” ក្នុងលិខិតនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានទុកពេលអោយហាង KFC សាខាកម្ពុជាក្រោម រយៈពេល១៥ថ្ងៃ បើមិនដូច្នេះទេ នឹងត្រូវចាត់វិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay