សិល្បៈ

ពីកម្មករសំណង់ ក្លាយជាតារាកំប្លែងល្បីឈ្មោះ និងជាអ្នកដឹកនាំរឿងថែមទៀត នាយពែកមី ថា “មិនមែនអោយតែអ្នករៀនបានតិច សុទ្ធតែជាមនុស្សល្ងង់នោះទេ”

BY
Khmernote Media
June 27, 2020

តារាកំប្លែងល្បីឈ្មោះគឺនាយពែកមី បានផ្លាស់ប្តូរជីវិតនិងជីវភាពរបស់ខ្លួនក្រោយពេលជាប់ឈ្មោះជាតារាកំប្លែងនៅស្ថានីយទូរទស្សន៍ CTN ក្នុងអំឡុងឆ្នាំ២០០៩។ បើនិយាយពីប្រវត្តិនាយពែកមី ធ្លាប់ធ្វើការងារជាជាងសំណង់នៅភ្នំពេញ ក្នុងចន្លោះឆ្នាំ២០០០ ហើយនាយរៀនបានចប់ត្រឹមថ្នាក់ទី៩ប៉ុណ្ណោះ ប៉ុន្តែដោយសារតែការតស៊ូ និងយកចិត្តទុកដាក់ រហូតធ្វើអោយនាយពែកមី បានវិវត្តន៍ខ្លួនទៅជាអ្នកនិពន្ធនិងដឹកនាំរឿងដ៏ល្បីឈ្មោះម្នាក់ផងដែរ។

ថ្មីៗនេះនាយពែកមី ក៏បានបង្ហោះសារលើកទឹកចិត្តដល់មនុស្សគ្រប់រូបថា៖ “រៀនបានតិច អត់សូវចេះអក្សរ មិនមែនសុទ្ធតែធ្វើអោយជីវិតយើងបរាជ័យនោះទេ អោយតែយើងប្រឹងតស៊ូ យកចិត្តទុកដាក់នឹងការងារ ធ្វើអ្វីដែលយើងចង់ធ្វើ នឹងគិតថាខ្លួនឯងមានជំនាញអាចធ្វើបាន នោះយើងនឹងជោគជ័យ(មិនមែនអោយតែអ្នករៀនបានតិច សុទ្ធតែជាមនុស្សល្ងង់នោះទេ)”៕

Share This Post: