សង្គម

ឃាត់ខ្លួនចៅប្រុសអប្រិយ ញៀនថ្នាំ យកក្រាស់សិតសក់ វាយធ្វើបាប បោចសក់ និងច្របាច់ ក ជីដូនខ្លួនឯងអាយុ៨១ឆ្នាំ ត្រូវអ្នកជិតខាងលួចថតបាន (មានវិដេអូ)

BY
Khmernote Media
June 28, 2020

ករណីហិង្សាដោយចេតនាមួយបានកើតឡើងនៅចំនុច ភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ដោយចៅប្រុសញៀនថ្នាំបានយកក្រាស់សិតសក់វាយធ្វើបាប និងបោចសក់ជីដូនរបស់ខ្លួនអាយុ៨១ឆ្នាំ ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់ ទៅអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីបន្តចាត់ការតាមនីតិវិធី។

យោងតាមប្រភពព័ត៌មានពីទំព័រ Facebook ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអោយដឹងដែរថា ជនសង្ស័យមានឈ្មោះ ខេង សុខរាជ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាចៅ) ធ្លាប់អប់រំនៅមណ្ឌលកែប្រែ ឱកាសខ្ញុំ ចំនួន០៦ខែ កាលពីឆ្នាំ២០១៨។ ចំណែកជនរងគ្រោះជាជីដូន មានឈ្មោះ ងី គឹមជន ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យ ខេង សុខរាជ បានយកក្រាស់សិតសក់វាយទៅលេីជនរងគ្រោះ ហេីយជនសង្ស័យបានយកដៃទាំងពីរបោចសក់ និងច្របាច់កជនរងគ្រោះទៀតផង ខណៈពេលដែលជនសង្ស័យធ្វើសកម្មភាពល្មើសទៅលើជនរង គ្រោះ ក៏ត្រូវបាន ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះថតសកម្មភាពបាន បន្ទាប់មក ក៏បានយក វីដេអូពីសកម្ម ភាពជនសង្ស័យវាយធ្វេីបាបលេីជនរងគ្រោះរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្វាយ ប្រទាល រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់ ទៅអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីបន្តចាត់ការតាមនីតិវិធី៕

Share This Post: