Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៖៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី១ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា និងបទឆបោក ប្រព្រឹត្តនៅចំណុចផ្សារអូរឬស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង័្សយចំនួន០២នាក់៖ ១.ឈ្មោះ សៅ ពន្លៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្តាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ២.ឈ្មោះ ថាន សុខល័ក្ខ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ

    February 20, 2024
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធករណីលួច (លួចប្រាក់ផ្ទះវីង) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១០៖១៦នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះវេលុយវីង ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រោយពីទទួលបានព័ត៌មានរឿងហេតុខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងស្រុកកៀនស្វាយ

    February 20, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះមេគណរាជធានី ខេត្ត និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម រួមជាមួយ អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាពុទ្ធបរិស័ទជិតឆ្ងាយក្នុង និងក្រៅប្រទេសបានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើបុណ្យផ្ការស្មីសាមគ្គីជាតិដើម្បីកសាងព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០ អង្គ នៅលើខ្នងភ្នំបូកគោ

    February 20, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ព្រាន ជ្រូក រស់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានយកទីតាំងផ្ទះរបស់គាត់ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះជំនាញចារគម្ពីរ សាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌និងសិល្បៈមួយនេះឱ្យមានអ្នកបន្តវេនយូរ អង្វែង តទៅទៀត។ លោក ព្រាន ជ្រូក អាយុ២៧ឆ្នាំ ឱ្យដឹងនៅថ្ងៃនេះថា លោកបានចេះជំនាញចារ សាស្ត្រាស្លឹករឹតក្នុងពេលដែលរូបលោកបានបួស និងរៀននៅវត្ត «នាមរូប» ក្នុងស្រុកពួក។ បច្ចុប្បន្នលោកកំពុងប្រឹងប្រែងបង្ហាត់បង្រៀនចារសាស្ត្រាស្លឹករឹតដល់យុវជន យុវតី នៅក្នុងភូមិ ដោយឥតគិតថ្លៃ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ និងស្គាល់ពីតម្លៃរបស់សាស្ត្រា

    February 20, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ជ្រលងសម្ពាធទាបមានឥទ្ធិពលអូសបន្លាយពីឈូងសមុទ្របេងហ្គាល់រហូតដល់ឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C (អង្សាសេ) ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី៥% និងមានខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C (អង្សាសេ)

    February 20, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប។ ១-ឯកឧត្តម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២-ឯកឧត្តម ស្រី ថាមរុង្គ ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ៣-ឯកឧត្តម

    February 19, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់សម្ភារដូចជា លិខិតឆ្លងដែនលេខ, អត្តសញ្ញាណប័ណ្ណជនជាតិឆែក, កាតធនាគារ, ប័ណ្ណបើកបរអន្តរជាតិ និងទូរស័ព្ទដៃ iPhone 12 ពណ៌ក្រហម ជូនជនបរទេសជនជាតិឆែក ដែលត្រូវបានជនសង្ស័យលួចយកនៅសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈជនបរទេសជនជាតិឆែកមានឈ្មោះ KYBIC MILOS ផឹកស្រាអស់កម្លាំងដេកលក់នៅលើបង់។ ជាមួយគ្នានេះដែរ

    February 19, 2024
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើការបញ្ជាតាមប្រព័ន្ធតេឡេក្រាម បានឲ្យនគរបាលប៉ុស្តិ៍និងអធិការនគរបាលស្រុកទាំងអស់ ត្រូវបញ្ឈប់មិនឲ្យមានបើកល្បែងស៉ីសងតាមទូរទស្សន៍អនឡាញ(ឆ្នោតឡូតូ)ទាំងអស់ផ្អាកជាបណ្តោះអាសន្ន។ រង់ចាំការណែនាំជាថ្មីពីប្រមុខរាជរដ្ឋាភិបាល ព្រោះនៅខេត្តដទៃៗគេបានធ្វើអញ្ចឹងហើយដែរ សូមផ្អាកបណ្តោះអាសន្នសិនរងចាំបទបញ្ជាថ្មី។ ការបញ្ជារបស់ឯកឧត្តម អភិបាលខេត្តធ្វើឡើងបន្ទាប់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យអភិបាលគណអភិបាលរាជធានី,ខេត្ត បានចេញបទបញ្ជាឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណក្នុងការផ្តល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងបន្ថែមនៅតាមមូលដ្ឋាន ជាមួយគ្នានោះបានឲ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជាចំណុះឲ្យក្រសួងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរ រួមបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញនិងរៀបចំឡើងវិញ រួមទាំងគោលការណ៍និងការគ្រប់គ្រង

    February 19, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនសង្ស័យ០១នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ០១គ្រឿងម៉ាក ស្កូពី ពណ៌ស ស្លាកលេខ កំពត 1P-7150 នៅចំណុច ផ្ទះលេខ 32E3 ផ្លូវ១០៩ ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា។ បន្ទាប់មកជនសង្ស័យបានយកម៉ូតូខាងលើទៅលក់នៅម្តុំតាន់ប៉ា ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ ប៉ុន្តែពុំមានអ្នកទិញនោះទេ។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា រាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ជនសង្ស័យ០១នាក់ ឈ្មោះ ផាត់ រដ្ឋា ហៅ ថៃ ភេទ

    February 19, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើឱ្យសាលារាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅស្រុកកំណើតនៅតាមបណ្ដាខេត្តនានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ដោយឥតគិតថ្លៃ។ នាឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» នាព្រឹកថ្ងៃ១៩ កុម្ភៈ សម្ដេចធិបតីមានប្រសាសន៍ថា «តិចទៀត ជិតដល់ចូលឆ្នាំខ្មែរហើយ អីចឹងត្រៀមមធ្យោបាយដឹកជញ្ជូន ដឹកបងប្អូនយើងពីភ្នំពេញទៅស្រុកដូចរាល់ឆ្នាំ ហើយកុំភ្លេចទឹកសុទ្ធថែមឱ្យគាត់ផង»។ សូមជម្រាបជូនថា សាលារាជធានីភ្នំពេញ ជារៀងរាល់ឆ្នាំតែងតែត្រៀមរថយន្តក្រុងសម្រាប់ដឹកប្រជាពលទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរ ដើម្បីសម្រួលដល់ការចំណាយក្នុងការធ្វើដំណើរ ក៏ដូចជាទប់ស្កាត់ការដំឡើងថ្លៃឈ្នូល

    February 19, 2024