Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, ឯកឧត្តម ស្រ៊ី ថាមរុង្គ និងឯកឧត្តម ប៉ែន វិបុល ជា ទេសរដ្ឋមន្ត្រី។ ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល៖ ១. ឯកឧត្តម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២.

    February 21, 2024
  • ព័ត៌មានជាតិ

    បាងកក៖ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជួបសួរសុខទុក្ខបងធម៌របស់សម្តេច គឺឯកឧត្តមថាក់ ស៊ីន ដល់ផ្ទះនៅទីក្រុងបាងកក ប្រទេសថៃ។ តាមរយៈការបង្ហោះខ្លឹមសាររបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ខ្ញុំបានមកសួរសុខទុក្ខបងធម៌ដល់ផ្ទះនៅទីក្រុងបាងកក។ ឯកឧត្តមថាក់ ស៊ីនទោះបីមានជំងឺក៏បានទទួលយើងក្នុងនាមជាបងប្អូនដោយមានការចូលរួមរបស់អ៊ុង អ៊ីង កូនស្រីពៅ និងជាប្រធានគណបក្ស ភឿ ថៃផងដែរ។ ដើម្បីពង្រឹងចំណងមិត្តភាពខ្ញុំបានអញ្ជើញអ៊ុង អ៊ីង ប្រធានគណបក្សភឿថៃ ទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី១៤ និង១៥ ខែមីនា

    February 21, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ គុណ ឪពុកម្តាយ ដែលមានឈ្មោះ ស្វាយ ផល្លា មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិជ្រែ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានខ្លឹមសារថា៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតាមចាប់អ្នកដែលប្រើហិង្សា លើកុមារនៅក្នុងសាលារៀន ដើម្បីធ្វើកិច្ចសន្យាទទួលកំហុស និងសុំទោសជាសាធារណៈ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការផុសព័ត៌មានគ្មានប្រភពច្បាស់លាស់ បំពុលសង្គម។ ជាមួយគ្នានេះសមត្ថកិច្ចក៏បានឲ្យធ្វើកិច្ចសន្យា និងអប់រំណែនាំឱ្យបញ្ឈប់ការផុសព័ត៌មានមិនពិតនេះតទៀត៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    February 21, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៣០០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,២៥០រៀល មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

    February 21, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប ក្នុងសំឡេងគាំទ្រ១២០ លើ ១២០សំឡេង។ អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី

    February 21, 2024
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមឆ្លើយតបជូនសាធារណជនទៅនឹងផេកហ្វេសប៊ុកឈ្មោះ A JA A -Abc ដែលបានសម្ភាសន៍ផ្ទាល់ជាមួយលោកស្រី ម៉ៅ សៅដា ជាម្តាយបង្កើតជនរងគ្រោះបាត់ខ្លួនឈ្មោះ ហ ស.ភ ភេទស្រី អាយុ ១៤ឆ្នាំ ហើយម្តាយជនរងគ្រោះបាននិយាយថា «ពេលមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ហើយសមត្ថកិច្ចបានហៅឲ្យមកដកពាក្យបណ្តឹងវិញ ដោយមិនបានជួយស្វែងរកកូនរបស់គាត់»។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យលោកអធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវបំភ្លឺករណីខាងលើ

    February 21, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានកំពុងធ្វើដំណើរ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីសួរសុខទុក្ខបងធម៌របស់សម្តេច គឺឯកឧត្តម ថាក់ស៉ីន ស៉ីណាវ៉ាត្រា។ តាមរយៈខ្លឹមសារបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំ គឺឯកឧត្តមថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។» សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

    February 21, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ កម្លាំងអធិការនគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង ទិញ-លក់ ម៉ូតូ នៅផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌគោក ពាក់ព័ន្ធករណីទទួលផលចោរកម្ម។ ម្ចាស់ទីតាំង៖ គេចខ្លួនបាត់។ សម្ភារដកហូត៖ ម៉ូតូចំនួន ៣១គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន១១២សន្លឹក, កាតគ្រីម៉ូតូ ចំនួន៧២, អត្តសញ្ញាណប័ណ្ណ

    February 21, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសំដែងនូវការគាំទ្រចំពោះបេក្ខភាពលោកជំទាវ ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ។ តាមរយៈខ្លឹមសារបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះបេក្ខភាពលោកជំទាវម៉ៅ ចំណានភរិយាអ្នកឧកញ៉ាគិត ម៉េង ជាប្រធានសមាគមសិល្បៈ។ ប្រសិនលោកជំទាវទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះមិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ៕ » ប្រភព៖ Samdech Hun

    February 21, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” ។ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖ ១.គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ២.គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់

    February 20, 2024