- Khmernote Media
- ព័ត៌មានជាតិ
អូស្ត្រាលី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ស្នាដៃគំនូរសិល្បៈខ្មែរដ៏អសា្ចរ្យ ត្រូវបានគូរនៅលើជញ្ជាំងអគារ PCYC នៅតំបន់ McBurney Rd Cabramatta ប្រទេសអូស្ត្រាលី ដោយវិចិត្រករ Hun Sopheak។ គម្រោងនេះនឹងបញ្ចប់ជាស្ថាពរនៅក្នុងពេលឆាប់ៗនេះ។ ការគូររូបភាពសិល្បៈវប្បធម៌ខ្មែរ ជាការរួមចំណែកនៃការផ្សព្វផ្សាយសិល្បៈវប្បធម៌ប្រពៃណីខ្មែរយើង ហើយក៏ជាឱកាសមួយក្នុងការអបអរសាទរទិវាវប្បធម៌ជាតិដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃ៣ ខែមីនាខាងមុខនេះផងដែរ ៕ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
February 19, 2024 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដឹកនាំដោយលោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការ(ស្ដីទី) មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គុជ វិតី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរបច្ចុប្បន្នរស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក
February 19, 2024 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលតែងតែធ្វើឡើងជា រៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈនេះ។ នេះបើយោងតាមការឲ្យដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។ ពិធីចាប់ត្រីនេះ ធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ
February 19, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាវាទេសចរណ៍បរទេស ០១គ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៣០០នាក់ ធ្វើទស្សនកិច្ចខេត្តតំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ។ តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មានឈ្មោះ CRYSIAL SYMPONY បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៣០០នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
February 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ បានឱ្យដឹងថា រដ្ឋបាលខណ្ឌទួលគោក អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ២៤៥ (ម៉ៅសេទុង) ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ សូមបញ្ឈប់ការប្រកបអាជីវកម្មលក់ដូរនៅលើផ្លូវសាធារណៈ និងមិនអនុញ្ញាតឲ្យចតយានយន្តនៅលើផ្លូវសាធារណៈបន្តទៀតឡើយ។ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការរក្សាសណ្តាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរៀបរយតាមដងផ្លូវ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ និងលុបបំបាត់ការយកចិញ្ចើមផ្លូវសាធារណៈមកប្រើប្រាស់ ជាប្រយោជន៍ឯកជន រដ្ឋបាលខណ្ឌទួលគោក បានរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវលេខ២៤៥ (មហាវិថីម៉ៅសេទុង) ក្នុងភូមិសាស្ត្រខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបន្តបន្ទាប់។ ក៏ប៉ុន្តែក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលខណ្ឌទួលគោក សង្កេតឃើញថា មានបងប្អូនម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទបានយកចិញ្ចើមផ្លូវសាធារណៈប្រកបអាជីវកម្ម និងចោលសំរាម គ្មានសណ្តាប់ធ្នាប់
February 17, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានធ្វើកិច្ចសន្យាលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ ឱ្យបញ្ឈប់ការបង្ហោះវីដេអូគ្រូបារមី គ្រូអូមអាម ក្នុងបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម។ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សូមមហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឈប់បង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ៕ ប្រភព៖ មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ
February 17, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញស្ពានដែលខ្ពស់ជាងគេក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ( កោះកុង,ពោធិ៍សាត់,បាត់ដំបង) ប្រវែងសរុប ១៩៨,៥១៨ គ.ម ពេលស្ថាបនារួច នឹងក្លាយជាផ្ទាំងទស្សនីយភាពត្រជាក់ភ្នែកសម្រាប់អ្នកដំណើរ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា នេះជាមោទកភាពមិនអាចកាត់ថ្លៃបាន នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ (កោះកុង,ពោធិ៍សាត់,បាត់ដំបង) ប្រវែងសរុប ១៩៨,៥១៨ គ.ម សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល ខណៈដែលស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់ គ.ម ១២៨+៩០៥ សម្រេចបាន ៣៩,០០%។ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ បានដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាងខេត្តកោះកុង
February 17, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន News Department បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរពាក់ព័ន្ធ បានបន្តអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋចំនួន ៩៣៨ហិកតា ដែលស្ថិតនៅក្នុងខេត្តចំនួន ៨រួមមាន៖ ១-ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះចំនួន ៣៦៦ ហិកតា ដោយប្រើស្ថានីយបូមទឹក ៤កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង។ ២-ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះចំនួន ៦១ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ
February 17, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មានប្រភពចែករំលែកព័ត៌មានតាមបណ្តាញសង្គម tik tok កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ អំពីហេតុការណ៍ក្មេងប្រុសម្នាក់បើកម៉ូតូលើផ្លូវជាតិលេខ៤ បញ្ច្រាសទិស ដោយបើកខាងឆ្វេងដៃនៃផ្លូវភ្លោះពុះទ្រូងថ្នលក្នុងទឹកដី សង្កាត់សុព័រទេព ក្រុងច្បារមន ពីទិសខាងកើតឆ្ពោះទៅទិសខាងលិច។ ក្រោយទទួលបានព័ត៌មានតាមរយៈបណ្ដាញសង្គម tik tok អ្នកក្លាហាន កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានធ្វើការស្រាវជ្រាវនិងសហការជាមួយស្រុកសំរោងទង ស្វែងរកឃើញក្មេងប្រុសដែលបើកម៉ូតូបញ្រ្ចាសទិស មានឈ្មោះ មឿន ដាភ័ស្ដ ហៅ ចត់ អាយុ ១៧ឆ្នាំ រស់នៅភូមិគោកភ្នៅ
February 17, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម អភិបាលខេត្តកំពត បញ្ជាឲ្យអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្រុងស្រុក ឃុំសង្កាត់នីមួយៗ គ្រប់គ្រងល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានល្អប្រសើរ ហើយក្នុងករណីមិនគោរពបទបញ្ជានេះ និងត្រូវប្រឈមមុខចំពោះមុខច្បាប់។ ឯកឧត្តមថ្លែងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសិទបូកគោខេត្តកំពត។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានមានប្រសាសន៍ថា ដោយទទួលបានបទបញ្ជាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងស៊ីសង់គ្រប់ប្រភេទ ដើម្បីរឹតបន្តឹងការគ្រប់គ្រងទីតាំងបើកល្បែងឲ្យបានត្រឹមត្រូវច្បាស់លាស់នោះ ឯកឧត្តមបានបញ្ជាត្រង់ទៅអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៅក្រុងស្រុក និងឃុំសង្កាត់ ត្រូវយកបទបញ្ជានេះ ទៅអនុវត្តឲ្យមានប្រសិទ្ធភាព ហើយក្នុងករណីល្មើសបទបញ្ជា
February 16, 2024












