- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺអុតស្វាម្នាក់ថែមទៀត នៅរាជធានីភ្នំពេញ ដែលជាករណីទី១២។ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណី ជំងឺអឹមផក (Mpox) ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលមានទីលំនៅនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះជំងឺអ៊ឹមផកដែលបានរកឃើញសរុបមានចំនួន ១២ករណី។ ក្រសួងសុខាភិបាលក៏សូមជម្រាបថា និន្នាការនៃការចម្លងជំងឺអ៊ឹមផក នៅព្រះរាជាណាចក្រកម្ពុជា មានការកើនឡើង ស្របគ្នានិងនិន្នាការនៅលើសកលលោក។ យោងតាមការផ្សព្វផ្សាយរបស់អង្គការសុខភាព ពិភពលោក
February 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា បុរសម្នាក់ ដែលបង្ហោះព័ត៌មានអំពីការលេចធ្លាយវិញ្ញាសាប៉ះពាល់ដល់ដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០២៣ ត្រូវបានកោះហៅមកបំភ្លឺ និងថតវីដេអូសុំទោសក្រសួងអប់រំ នៅចំពោះមន្ត្រីនគរបាលយុត្តិធម៌។ ដោយទទួលបានសំណើសុំពីក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងដោយមានការអនុញ្ញាតពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងស្វែងរកអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុក ដែលបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ រហូតឈានដល់កោះហៅបុគ្គលឈ្មោះ ដ.ស.ណ
February 15, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ យុវជនប្រតិកម្មរហ័ស រដ្ឋបាលក្រុងសៀមរាប បានឱ្យដឹងថា ចាប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះតទៅ សេវារថយន្តក្រុង ដឹកអ្នកដំណើរ ដោយឥតគិតថ្លៃ ទៅមក រវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ត្រូវបាន រដ្ឋបាលខេត្តសៀមរាប ដាក់អោយដំណើរការហើយ។ ដោយដំណាក់កាលដំបូងនេះ មានរថយន្តក្រុងចំនួន ១០គ្រឿង សម្រាប់ដឹកជញ្ជូនប្រចាំថ្ងៃ និងត្រៀមបម្រុងចំនួន៥ គ្រឿងបន្ថែមទៀតនាពេលខាងមុខ។ លោក អ៊ឹង សោភ័ណ នាយករងរដ្ឋបាល នៃសាលាខេត្តខេត្តសៀមរាប បានឲ្យដឹងថា ការដាក់ដំណើរការសេវារថយន្តក្រុងដឹកអ្នកដំណើរទៅមករវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែននេះ គឺបន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន
February 15, 2024 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា ទីតាំងឆ្នោតអេឡិកត្រូនិកចំនួន ៣៧ទីតាំង ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការណែនាំ និងកិច្ចសន្យាឱ្យបិទទីតាំងបញ្ឈប់ការលេងបន្តទៀត។ បន្ទាប់ពីទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការបញ្ជាដោយផ្ទាល់របស់ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើប្រតិបត្តិការ ធ្វើការត្រួតពិនិត្យទីតាំងលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ( ឡូតូ) គ្រប់ប្រភេទ ទាំង០៨ក្រុង ស្រុក សរុបមានចំនួន៣៧ ទីតាំង (មានអាជ្ញាប័ណ្ណ) កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការណែនាំ ធ្វើកិច្ចសន្យាឲ្យបិទទីតាំងបញ្ឈប់ការលេងបន្តទៀត។
February 15, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រសៀលម៉ោង ២៖០០នាទីនេះ ឯកឧត្តម គួច ចំរើន និងឯកឧត្តម ស រដ្ឋា ជាស្នងការនគរបាលខេត្តព្រះសីហនុ នឹងធ្វើសន្និសិទកាសែត ពាក់ព័ន្ធនឹងជនជាតិចិន២នាក់ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនបន្ទាប់ពីពួកគេផ្សំគំនិតគ្នាផលិតមាតិកាវីដេអូប្រឌិតរឿងមានខ្មោច ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ។ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ជនជាតិចិនទាំង ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួននៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ប្រឌិតរឿងមានខ្មោចលងនៅតាមសណ្ឋាគារ កាស៉ីណូ ឬទីតាំងផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ
February 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងគ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែមនៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមាន និងអវត្តមានសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំដូចជាប្រើស ខ្ទីង និងជ្រូកព្រៃជាដើម។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ យោងតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តី តាមការណែនាំពីអ្នកបច្ចេកទេសមកពីប្រទេសឥណ្ឌា ម៉ាស៊ីនថតចំនួន ១គ្រឿង ត្រូវដាក់ចន្លោះពីគ្នាក្នុងចំងាយមួយគីឡូម៉ែត្រ។ ក្នុងរយៈពេល៣ខែ ចន្លោះរដូវប្រាំង និងរដូវវស្សា កាំមេរ៉ា អាចចាប់រូបភាព និងអ្នកជំនាញអាចវិភាគបាននូវប្រភេទសត្វជាអាហារសម្រាប់ស្តារសត្វខ្លាធំបាន។ យោងតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ការបំពាក់កាំមេរ៉ានេះនឹងជួយ
February 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប្រធានផ្សារទាំង២៥ មិនអនុញ្ញាតឲ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។ ការដាក់បទបញ្ជានេះ ត្រូវបានលេីកឡេីងដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង១៤និងប្រធានផ្សារទាំង២៥ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ពោលគឺក្រោយពីសម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត បានដាក់បទបញ្ជាភ្លាម។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា៖ ចំពោះអាជីវកម្មឆ្នោតផ្សងសំណាងចំនួន១០ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនឆ្នោតផ្សងសំណាងចំនួន៦ ស្មើនឹងជាង៦០ទីតាំង
February 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិន និងវៀតណាម ប្រុសស្រីចំនួន ០៤នាក់ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចទៅបុកបង្គោលភ្លើងថ្ម។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹងបន្ថែមទៀតថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតរវាងរថយន្តម៉ាកLexus GS300 ពណ៌ស ពាក់ផ្លាកលេខ 2AF-1927 អ្នកបើកបរមានគ្នា០៤នាក់ ស្រី០២នាក់ បានប៉ះជាមួយ រថយន្តម៉ាកToyota Prius ពណ៌ស នៅចំណុចវត្តបុទុមវត្តី កែងផ្លូវ២៤០ រួចបើករថយន្តបើកគេចមកដល់ចំណុចស្តុបផ្សារដើមគរ បានប៉ះជាមួយរថយន្ត០១គ្រឿងទៀត ម៉ាកMercedes ពណ៌ខ្មៅ
February 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា ករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅចំនួន១០ខ្នងអស់ទាំងស្រុង និងឆេះរាលដាល០៣ខ្នងទៀត ខូចខាត៦០% បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្លូវលំ ភូមិចុងខ្សាច់ ក្រុមទី១២ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ
February 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥៖៤៥នាទី ត្រង់ចំណុចភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់បន្ទប់ខុនដូរ)។ ជនសង្ស័យដែលបង្ក្រាបបានជាមុខសញ្ញាចាស់ និងមិនរៀងចាល
February 15, 2024












